ផលប្រយោជន៍ខ្វិត ចំពោះសុខភាព

 

ផ្លែខ្វិត ដែលឈ្មោះវិទ្យាសាស្ត្រហៅថា Limonia acidissima ឬ ជាភាសាអង់គ្លេសហៅថា Wood_Apple។ នៅប្រទេសកម្ពុជា ប្រជាជនយើងនិយមបរិភោគខ្វិតទាំងផ្លែទុំ និងខ្ចី ក៏ប៉ុន្តែភាគច្រើនប្រហែលជាមិនទាន់បានដឹងពីផលប្រយោជន៍របស់វាទេ។

តាមការវិភាគពីសកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មមួយឈ្មោះថា Bengaluru នៅប្រទេសឥណ្ឌា គេរកឃើញថា ផ្លែខ្វិតមានសារធាតុសំខាន់ៗជាច្រើនដែលល្អដល់សុខភាព ដូចជាសារធាតុសរសៃ វីតាមីនសេ និងសារធាតុរ៉ែ ៩មុខ ដូចជា កាល់ស្យូម ហ្វូសស្វាត ដែក ប៉ូតាស្វូម ។ល។ ដោយសារភាពសម្បូរទៅដោយសារធាតុចិញ្ចឹមគេចាត់ទុកខ្វិតជាផ្លែឈើអស្ចារ្យ (super food)។

ការបរិភោគផ្លែខ្វិតនឹងនាំមកនូវផលប្រយោជន៍សុខភាពសំខាន់ៗដូចជា

១. ផ្តល់សារធាតុចិញ្ចឹម និងថាមពលដល់រាង្គកាយ ឬ ជួយប៉ូវកម្លាំង(Energy boost)។

២. ជួយសំអាតឈាម(Blood purification) ដោយវាអាចជួយដកជាតិពុលចេញពីឈាម ដែលសម្រួលបន្ទុកដល់ថ្លើម និងតម្រងនោម។

៣. ជួយដល់ការរំលាយអាហារ ជួយកាត់បន្ថយបញ្ហាឈឺក្រពះ និងប្រព័ន្ធរំលាយអាហារ ដោះស្រាយទល់លាមក ការពារជំងឺរាគ និងរាគមូល ជាដើម។ ជាពិសេស នៅស្រុកខ្មែរគេច្រើនបរិភោគវាដោះស្រាយបញ្ហាទល់លាមក។

៤. ដោយសារវីតាមីនសេ និងសារធាតុចិញ្ចឹមផ្សេងៗទៀត ការបរិភោគខ្វិត ក៏មានជួយលើកស្ទួយប្រព័ន្ធការពារខ្លួនយើងទប់ទល់ជំងឺផ្សេងៗ។

ខ្វិតគេអាចបរិភោគបានទាំងទុំ និងខ្ចី។ ចំពោះខ្វិតទុំ គេអាចបរិភោករបៀបជា ផ្លែឈើក្រឡុក ឬ ជាទឹកក្រឡុកក៏បានដែរ។ គេក៏អាចបរិភោគរបៀបដូចជាត្រាំជាមួយសា្រអង្ករ ដូចជាស្រាបៀរដែរ។

នៅស្រុកខ្មែរខែនេះ (តុលា វិច្ឆិកា ធ្នូ) សម្បូរផ្លែខ្វិតណាស់ ហើយជាទូទៅ ជាខ្វិតដុះតាមធម្មជាតិទៀតផង។

ប្រភពឯកសារ៖

www.deccanherald.com (Want to boost your health?

www.healthbenefitstimes.com (Wood Apple Facts ans Health Benefits-Health Benefits-times)

The post ផលប្រយោជន៍ខ្វិត ចំពោះសុខភាព appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)