បទពិសោធន៍ការផ្សំថ្នាំពុលពីរុក្ខជាតិសម្រាប់ការពារដំណាំ

កសិករ ជុំ ញ៉ន រស់នៅភូមិបុសត្នោត ឃុំគោកគង់កើត ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។ កាលពីមុនលោកពូបានប្រើប្រាស់ថ្នាំពុលគីមីសម្លាប់សត្វល្អិតបំផ្លាញដំណាំរបស់គាត់ដូចជា ត្រសក់ សណ្ដែកកួរ ស្រូវ។ ការប្រើប្រាស់ថ្នាំ ពុលនេះ ធ្វើឲ្យគាត់ចំណាយថវិការច្រើន និងមានការប៉ះពាល់ដល់សុខភាពរបស់គាត់ទៀតផង។ ដោយមើលឃើញនូវបញ្ហានេះ លោកពូបានងាកមកប្រើថ្នាំផ្សំពីរុក្ខជាតិវិញម្ដង ដែលបទពិសោធន៍នេះ ទទួលពីទស្សនាវ ដ្តីកសិករ ដែលបោះពុម្ពផ្សាយដោយអង្គការសេដាក ថ្នាំពុលផ្សំពីរុក្ខជាតិនេះ មានប្រសិទ្ធភាពល្អប្រសើរព្រោះបន្ទាប់ពីប្រើប្រាស់ គាត់សង្កេតឃើញដំណាំលូតលាស់ល្អ ជាពិសេសមិនឃើញមានសត្វល្អិតបំផ្លាញ។ ធាតុផ្សំ វិធីផ្សំ និងរបៀបប្រើបង្ហាញដូចខាងក្រោម។

The post បទពិសោធន៍ការផ្សំថ្នាំពុលពីរុក្ខជាតិសម្រាប់ការពារដំណាំ appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)