បទពិសោធន៍ចិញ្ចឹមត្រីក្នុងស្រះ

លោកពូ ជុំ សុផុន ជាកសិកររស់នៅភូមិបឹងត្របែក ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ។ គាត់បានចាប់ផ្ដើមធ្វើការចិញ្ចឹមត្រីក្នុងស្រះនៅ២០០៩ ដោយសារខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ បានធ្វើការសហការជាមួយនាយកដ្ឋានអភិវឌ្ឃវារីវប្បកម្ម (គម្រោងអៃដា AIDA) ដែលបានផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលអំពីបច្ចេកទេសចិញ្ចឹមត្រី ដល់ប្រជាពលរដ្ឋនៅក្នុងភូមិ។ គាត់ក៏បានសំរេចចិត្តអនុវត្ត ធ្វើឲ្យគាត់ទទួលបាននូវលទ្ធផលល្អពីមួយឆ្នាំទៅមួយឆ្នាំទិន្នផលកើនឡើងជាបន្តបន្ទាប់។ នៅឆ្នាំទី១ ចិញ្ចឹមកូនត្រី ១.០០០ក្បាល ទទួលផលបាន១.៥០០គីឡូក្រាម និងឆ្នាំទី២ ចិញ្ចឹមកូនត្រី​១.០០០ក្បាលដដៃល ទទួលផលបាន៣.០០០គីឡូក្រាម។ ចំពោះបទពិសោធន៍នៃការចិញ្ចឹមមានបង្ហាញដូចខាងក្រោម។

The post បទពិសោធន៍ចិញ្ចឹមត្រីក្នុងស្រះ appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)