បទពិសោធន៍ការផលិតកូនត្រី

លោកពូ ផេង វី​ ជាកសិកររស់នៅភូមិធ្នង់ ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ គាត់បានចាប់ផ្តើមចិញ្ចឹមត្រីតាំងពីឆ្នាំ ១៩៩៣ ដោយទទួលការគាំទ្របច្ចេកទេសពីអង្គការប៉ាដិក។ គាត់អាចទទួលបានប្រាក់ចំណូលច្រើនពីការចិញ្ចឹមត្រី។ នៅឆ្នាំ​២០០៦​ រហូតមកដល់ពេលនេះ​ គាត់ចាប់ផ្តើមផលិតពូជត្រី ដោយគាំទ្របច្ចេកទេសពីផ្នែករដ្ឋបាលជលផល និងអង្គការចៃការ។ ប្រភេទកូនត្រីពូជដែលគាត់ផលិតមានដូចជា ពូជត្រីឆ្ពិន ត្រីប្រា ត្រីកាបសាមញ្ញ និងត្រីកាបឥណ្ឌា។ នៅពេលនេះ សូមបង្ហាញជូនពីវិធីសាស្រ្តផលិតកូនត្រីប្រាពូជតាមបែបសិប្បនិម្មិត។

The post បទពិសោធន៍ការផលិតកូនត្រី appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)