ដីមមោក (Humus)
មមោក (Humus) ជាផ្នែកខាងលើបំផុតនៃដីដែលផ្សំឡើងដោយសារធាតុសរីរាង្គ មានដូចជាស្លឹកឈើ មែកឈើ សត្វដែលបំបែកធាតុ(De compose) ឬ ពុកផុយ (de cay)។
មមោកជួយបង្កើនជីជាតដី ធ្វើឱ្យដីផុស និងរក្សាសំណើមបានល្អ។ គេអាចនិយាយបានថា ដីមមោក ជាជីកំប៉ុស្ត ដែលកើតមានឡើងដោយធម្មជាតិ (សូមអានពីជីកំប៉ុស្ត Compost)។
យើងអាចប្រមូលមមោកបានពីក្រោមដើមឈើ ឬនៅតាមព្រៃធម្មជាតិ។ គេយកវាមកលាយជាមួយដីដាំដុះ ឬគ្របពីលើដីដាំដុះ ដើម្បីបង្កើនជីជាតដី៕
អាន វិចិត្រ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)