ស្វែងយល់ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

នៅក្នុងសង្គមខ្មែរ បុណ្យ​ភ្ជុំបិណ្ឌគឺជាពិធីធំមួយនិង​​ដ៏​សំខាន់​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ និង​ក្នុង​វប្បធម៌​ខ្មែរ​។ ក្នុង​រយៈពេល​១៥​ថ្ងៃ​ គឺ​ចាប់ពី​ថ្ងៃ​កាន់បិណ្ឌ​ទី​១​ រហូត​ដល់​ថ្ងៃ​ទី​១៥​ ឬ​ហៅ​ថា​ថ្ងៃ​ភ្ជុំ​ធំ ដែលប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ភូមិ​នីមួយៗ​បាន​ចែក​វេ​ណ​គ្នា​ ធ្វើ​បាយ​ម្ហូប​ ជា​ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​ ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​ការ​ទាំង​៧សន្ដាន​ ដែល​បាន​ចែក​ឋាន (ស្លាប់) ​ទៅ​។​ គេ​មាន​ជំនឿ​ថា​ ពេល​មនុស្ស​ស្លាប់​ទៅ​ ព្រលឹង​អ្នក​ស្លាប់​នោះ​អាច​ទៅ​កើត​នៅ​ស្ថាន​ទេវលោក​ ឬ​ក៏​ស្ថាន​នរក​ប្រេត​ជាដើម​។​ ចំពោះ​ករណី​អ្នក​ទៅ​កើត​នៅ​ស្ថាន​នរក​ប្រេត​ គឺ​មាន​តែ​ការ​ប្រគេន​ចង្ហាន់​ដល់​ព្រះសង្ឃ​ ឲ្យ​លោក​ឧទ្ទិស​កុសល​ជូន​ទៅ​ប៉ុណ្ណោះ​ ទើប​អាច​ទៅ​ដល់​។​ ​ពិធីនេះត្រូវធ្វើអស់កាល​ក​ន្លះខែគត់ក្នុងខែភទ្របទ ដែលមេ​ឃមានអាកាសអួរអាប់ដោយពព​ក​ទឹក ចំណែកខា​​ងរនោច ព្រះចន្ទដែលបញ្ចេញរស្មី​នៅ​វេលាយ​ប់ ក៏កាន់​តែហោច​ទៅៗ ធ្វើឲ្យវេលាយប់កាន់តែង​ងឹ​តប​ន្តិចម្ដងៗ។​

នៅពេលនោះហើយ ដែលយមរាជ (ស្ដេចមច្ចុរាជ) ដោះលែងពួកសត្វន​រ​ក (ប្រេត) ទាំ​ងឡាយ ក្នុង១ឆ្នាំម្ដង ដើម្បីឲ្យឡើងទៅរក​បង​ប្អូន កូនចៅ ដើម្បីទទួលកុសលផល​បុ​ណ្យ ដែលគេធ្វើឧទ្ទិសឲ្យ។ ដោយសត្វនរក ជាអ្នកខ្លាចពន្លឺ ទើបអ្នកស្រុកនិយម​ធ្វើ​បុណ្យឲ្យ​អ្នក​ទាំ​ងនោះនៅខែងងឹត។ អ្នកខ្លះនិយាយថា តែដល់រដូវហើ​យ សត្វនរកដែ​ល​គេ​ដោះលែង​មក ខំដើររកបងប្អូនកូ​ន​ចៅគ្រប់៧វត្ត បើមិនឃើញអ្នកណាធ្វើបុ​ណ្យ​ឧទ្ទិ​សប​ញ្ជូនឲ្យទេ នោះនឹងកើតក្ដីស្រេកឃ្លា​ន​ ហើយនឹងប្រទេចផ្ដាសាដល់សាច់ញាតិមិ​ត្ត​មិន​លែងឡើយ។ ការដែលគេធ្វើបុណ្យក្នុងកន្លះខែក្នុ​ង​ខែភទ្រ​ប​ទនោះ គេហៅថា «កាន់បិណ្ឌ»។ ពាក្យថាបិណ្ឌ មកពីពាក្យបា​លី​ថា «បិណ្ឌៈ» មានន័យថា «ដុំបាយ»។​

ក្នុងសិលាចរឹករបស់ព្រះបាទយសោវរ្ម័​ន ដែលទ្រង់សោយរាជសម្បត្តិ​ក្នុ​ងរ​វាង គ.ស.៨៨៩ ដល់ ៩១០ បានឲ្យដឹងថា នៅក្នុងអាវាសជាច្រើនដែលព្រះអង្គ​ទ្រ​ង់បា​នកសាង គេតែងធ្វើពិធីបូជាបា​យ​បិណ្ឌ ចំពោះវិញ្ញាណក្ខន្ធអ្នក​ស្លាប់​ក្នុ​ងចំបាំ​ងរាំងជល់ និងចំពោះខ្មោចដែលគ្មានបងប្អូ​ន​ជាទីពឹ​ងទាំ​ងឡាយ​ជារៀងរាល់ខែ។

សព្វថ្ងៃបុណ្ឌជាដុំបាយដំណើប ដែលគេចំអិន​ដោ​យខ្ទិះដូង ហើយលាយ ឬបុកជាមួយគ្រឿងផ្សំឯទៀ​ត​តាមទ​ម្លាប់​ស្រុក។ គេរៀបបាយបិណ្ឌនៅជុំវិញបាយប​ត្តបូរ បាយបត្តបូរក៏ធ្វើដូចជាបាយបិណ្ឌ​ដែ​រ គ្រាន់តែពូតជាពំនូតធំៗ មានកំពូលស្រួចហើយគ្របដោ​យ​សាជី​ស្លឹកចេក និងមានដោតទៀន ធូប​ ភ្ញី​ ផ្កាជា​លម្អផង។ តាមទម្លាប់នៅថ្ងៃកា​ន់​បិណ្ឌ​ទី១ គេដាក់បាយបិណ្ឌតែ១​ពំនូតទេ។ ហើយគេចេះតែថែម១ ថ្ងៃ១ដុំ លុះត្រាតែគ្រប់១៥ដុំ។ ប៉ុន្តែមានស្រុកខ្លះមានទំនៀម​ធ្វើ​ប្លែក​ពីនេះ​ ភូមិខ្លះគេធ្វើបាយបិណ្ឌតែ៥ ទេ ដែលគេទុកជានិមិត្តរូបព្រះពុទ្ធទាំង៥។ នៅភូមិខ្លះទៀត ជុំវិញ​ជើងបាយបត្តបូរ មានដាក់បាយកន្ទោ​ង ៨ផង ហើយកន្ទោង​នីមួយៗមានតាំងពីបាយ១ដុំ ដល់ ១៥ដុំ។ កន្ទោងបា​យ​ទាំង​៨នោះ គេទុកបម្រុង យកទៅ​ដា​ក់ជុំ​វិញព្រះវិហារគ្រប់ទិស​ទាំ​ង៨។

តាមទម្លាប់ជាធម្មតា គេ​ត្រូវទុកបាយបត្តបូ​រ​នៅទី​វត្ត, ឯបាយបិណ្ឌ គេត្រូវនាំយកទៅ​​ផ្ទះ ដើម្បីនឹងប្រើការនៅពេលដែ​ល​គេបញ្ច​ប់បុ​ណ្យនេះ។ ក្រៅពីបាយបិណ្ឌ និងបាយបត្តបូរ​ គេមានធ្វើ​ផ្កា​បិណ្ឌ ដែលមានបា​ច់​ផ្កា ១ រាងដូចសាជីជ្រុង ថែមទៀត​ ។ ផ្កាបិណ្ឌមានឆ្អឹង កណ្ដាលធ្វើអំពីឫស្សី​ កម្ពស់ប្រហែលជា ១ម៉ែត្រ មានស៊​កកង់​ឈើមូលៗជាថ្នាក់រាងធំក្រោមរៀ​វតូ​ចទៅលើ។ នៅកន្លែងកង់ជាថ្នាក់ៗ​នោះមានដោតផ្កាញ័រ​ ​ធ្វើដោយ​ស្ពាន់ក្រាបនឹងក្រដាស​គ្រ​ប់ព​ណ៌ ដោយនៅចុងទង់ធ្វើដោយខ្សែ​លួស តែកាលណាមានខ្យល់​ប​ក់មក សូម្បីតិច​យ៉ា​ងណាក៏អាចធ្វើឲ្យផ្កាទាំងនោះ​រញ្ជួយ​ញ័រៗដែរ នៅកំពូលស៊ុមផ្កានោះ​មានរូ​បហង្សតូ​​ចមួយ​ធ្វើដោយឈើ នៅលើខ្នងហង្សមានដោ​យ​ទៀន១ផង។ នៅវត្តខ្លះ ពួកទាយក ទាយិកា នាំគ្នាផ្លាស់​ទៀននេះរាល់យប់។ គេធ្វើផ្កាបិណ្ឌដើម្បីឧទ្ទិសបូជាដល់​ព្រះចូ​ឡា​ម​ណីចេ​តិយ នៅឯឋានត្រៃត្រឹ​ង្ស​​ ដែលជាទីតម្កល់ព្រះ​កេសា​នៃព្រះប​រ​មសាស្ដា ដែលទ្រង់បានកាត់នៅពេលដែលទ្រ​ង់​ចេញសា​ងព្រះផ្នួស។

ចាប់តាំងពីថ្ងៃពេញ​បូរមី ខែភទ្របទមក ទាយក ទាយិកា នាំគ្នាទៅប្រជុំនៅទីសាលា​វត្ត ដែល​គេបាន​ចាត់ចែង រៀបចំ​លម្អជាស្រេ​ចសម្រា​ប់បុណ្យ ដើម្បីស្ដាប់ព្រះសង្ឃសូត្រម​ន្ត និងសំដែងធ​ម្ម​ទេសនា ។ លុះចប់ធម៌ទេ​ស​នាហើយ គេនាំគ្នាត្រឡប់​ទៅ​កាន់ទី​លំនៅ​រៀងៗខ្លួន ដល់ថ្ងៃប​ន្ទា​ប់មកទើបនាំគ្នាក្រោកពីយប់ទីប្រ​ជុំ​នៅឯទី​វ​ត្តទៀត។ អ្នកណាទៅដល់វត្តមុ​ន​គេ អ្នកនោះទូងស្គរជាសញ្ញាដ​ល់អ្នកចំណុះជើ​ងវ​ត្តឯទៀត។ ពេលឮស​ញ្ញា​ស្គរវ​ត្ត​ហើយ គេប្រញាប់ប្រញាល់នាំបាយបិណ្ឌ​ បាយបត្តបូរ និងម្ហូបចំណីផ្សេងៗទៅកាន់វត្តយ៉ា​ង​រួស​រាន់។ ដល់ហើយ​នាំគ្នា​ដើរ​ទក្ខិណព័ទ្ធព្រះវិហារ​៣ជុំ រួចទើបនាំគ្នាចូលទៅ​ស្ដាប់ព្រះសង្ឃ​ស្វាធ្យា​យធ​ម៌។ ធម៌ដែលព្រះសង្ឃសូត្រ​នៅ​ពេលនោះ​មាន​២យ៉ាង, ១ធម៌សម្រាប់ឧទ្ទិសគ្រៀងសំណែន​ដល់​ខ្មោច​, ២ធម៌សម្រាប់តឿនព្រះអាទិ​ត្យ​ឲ្យរះឆា​ប់ឡើង។ ព្រលឹមឡើ​ង អ្នកវេនរៀបច​ង្ហាន់​ប្រគេន​ព្រះសង្ឃ​ស្រស់ស្រូ​បហើ​យ ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញ​ យកទាំងបាយបិ​ណ្ឌ​ទៅផ​ង។ ដល់ថ្ងៃជិត​ត្រង់ ទើបនាំគ្នាយកចង្ហា​ន់ទៅប្រគេនព្រះសង្ឃឆាន់ថ្ងៃត្រង់ម្ដ​ង​ទៀត។ គេធ្វើដូច្នេះរហូតដ​ល់​គ្រប់ ១៥ថ្ងៃ។ ថ្ងៃទី១​៥ នេះហើយដែលជាថ្ងៃសំ​ខា​ន់ជា​ងគេ (ភ្ជុំធំ)។

មុនថ្ងៃ​ភ្ជុំ ជាថ្ងៃភ្ជុំធំ, កាលពីដើមគឺនៅគ្រប់គ្រួសារខ្មែរគេ​នាំគ្នា​ធ្វើនំ​អន្សម នំគម ដើម្បីយកទៅវត្ត​អា​រាម ចែកញាតិមិត្តជិ​តឆ្ងាយ និងសែនជីដូ​នជី​តា ដែលធ្វើមរណកាលទៅហើយ​នោះ។ ចំណែកនៅឯវត្ត គេរៀបចំបោ​សសំ​អាត​តុបតែង​សាលា​បុណ្យឲ្យ​សរ​ម្យតាមរបៀប ព្រោះនៅវេលាយប់១៤​រោចនោះ ព្រះសង្ឃត្រូវនិមន្តស្វាធ្យាយ​ធម៌ ​និងទេសនាទល់ភ្លឺ ហើយគេមានធ្វើពិធីប​ង្សុ​កូល ​និងអភិសេកព្រះពុទ្ធរូប៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)