ហេតុអ្វីបានជាយើងចាំបាច់ចិញ្ចឹមត្រីក្នុងរណ្ដៅ ឬក្នុងអាង?

កសិករភាគច្រើនមានទំលាប់ជីករណ្ដៅដាក់សំរាម កាកសំណល់ ឬដាក់ជីលាមកសត្វនៅតាមផ្ទះតែគាត់មិនបានគិតដល់ការដាក់ត្រីចិញ្ចឹមក្នុងរណ្ដៅនោះទេ។ តែបច្ចុប្បន្ននេះ យើងជំរុញឲ្យកសិករមានការ​គិតគូរជីករណ្ដៅ ឬធ្វើអាងចិញ្ចឹម ការផ្ដល់់ចំណី និងរបៀបកែប្រែគុណភាពទឹក ដើម្បីឲ្យត្រីមានការលូតលាស់ និងធំធាត់លឿន។ ការចិញ្ចឹមត្រីក្នុងរណ្ដៅ ឬអាង ផ្ដល់លទ្ធភាពដល់គ្រួសារកសិករជាច្រើនដូចខាងក្រោម។

  • គ្រួសារមានដីតូច
  • គ្រួសាររស់នៅតំបន់ភ្នំ ឬខ្ពង់រាប ឬតំបន់ដីខ្សាច់ច្រើន មិនអាចជីកស្រះបាន
  • គ្រួសារបាត់បង់កំលាំងពលកម្ម ឬគ្រួសារពិការ
  • គ្រួសារស្រ្តីមេម៉ាយ ឬគ្រួសារមានកូនច្រើន​ តែមិនទាន់ពេញកំលាំង
  • ចំណាយទុនតិច
  • ដោះស្រាយម្ហូបបានទាន់ចិត្ត
  • កាត់បន្ថយការចាប់ត្រីពីធម្មជាតិបានមួយកំរិត
  • បង្កើតមុខរបរឲ្យក្មេងៗ មានការងារធ្វើ
  • បង្កើនសួនបន្លែការដាំដុះ ក្បែររណ្ដៅចិញ្ចឹមត្រី
  • ប្រើប្រាស់កាកសំណល់ផ្ទះបាយ ដូចជា បន្លែ បាយ អាចយកមកប្រើជាចំណីត្រីបាន។ល។

ការចិញ្ចឹមត្រីគឺពឹងផ្អែកលើធនធាន និងកត្តាជាមូលដ្ឋានគ្រឹះមួយចំនួន។ ដូច្នេះ ដើម្បីទទួលបានផលត្រីល្អ អ្នកចិញ្ចឹមត្រីគប្បីស្វែងយល់ចំណុចមួយចំនួនដូចខាងក្រោម។

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)