បទពិសោធន៍ធ្វើជីផ្សំពីទឹកបាយ​​ និងទឹកអង្ករ

អ្នកមីង ប៉ិច​ សាវ ជាកសិកររស់នៅភូមិកាហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គាត់មានបទពិសោធន៍ល្អមួយក្នុងការផ្សំទឹកជីស្រោចទៅលើដំណាំក្រកួន ហើយទទួលបានលទ្ធផលល្អ ដែលបទពិសោធន៍នេះគាត់ច្នៃប្រឌិតដោយខ្លួនឯង។ ចំណែករបៀបផ្សំ និងការប្រើប្រាស់បង្ហាញជូនដូចខាងក្រោម៖

១. សំភារៈ ឬឧបករណ៍

  • ពាងទឹកមានចំណុះ ២៩០លីត្រ
  • ឈើសម្រាប់កូរ ហើយគំរបពាង។

២. របៀបធ្វើ

  • ទឹកអង្ករដែលទទួលបានពីការលាងអង្ករពេលដាំបាយត្រូវយកមកចាក់ចូលក្នុងពាងរៀងរាល់ពេលដែលបានលាងអង្ករ
  • ទឹកបាយក្រោយពេលបាយពុះទុកឲ្យត្រជាក់ រួចដួសដាក់ចួលក្នុងពាង ដែលយើងដាក់ទឹកអង្ករនោះផងដែរ
  • បន្តធ្វើដូចនោះរាល់ពេលរហូតដល់រយៈពេល១ខែ ទើបយើងឈប់ធ្វើរួចគ្របវាឲ្យជិត ទុករយៈពេល ៣ថ្ងៃដោយមិនបើកគំរបពាង
  • ពាងទឹកអង្ករដែលរក្សាទុកត្រូវដាក់នៅក្រោមម្លប់ដើមឈើ ឬកន្លែងម្លប់ដទៃទៀតក៏បាន។

៣. របៀបប្រើ

នៅពេលប្រើគាត់បានយកទឹកជី១កំប៉ុងទឹកដោះគោលាយជាមួយទឹកធម្មតា៥លីត្រ។១អាទិត្យស្រោច ២ដង រីឯការស្រោចធ្វើឡើងនៅពេលល្ងាច។

៤. ចំណាប់អារម្មណ៍របស់កសិករ

អ្នកមីងបានមានប្រសាសន៍ថា ទឹកជីនេះគាត់បានសាកល្បងប្រើលើដំណាំត្រកួនមួយមុខទេ។​ ក្រោយពេលប្រើប្រាស់រួចមកឃើញថា វាមានឥទ្ធិពលល្អទៅលើការដុះលូតលាស់របសត្រកួន ព្រោះគាត់បានសង្កេតឃើញថា ត្រកួនមានដើមថ្លោស ខ្ចី និងលូតលាស់លឿន៕

ប្រភព ទស្សនាវដ្តីកសិករ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)