បទពិសោធន៍ដាំល្ពៅ (កសិករ ព្លាន រាជ)
លោកពូ ព្លាន រាជ ជាកសិកររស់នៅភូមិកំបោរ ឃុំមោង ស្រុកស្រីស្នំ ខេត្តសៀមរាប គាត់បានរកចំនូលពីការដាំល្ពៅ ក្រោយពីប្រមូលផលស្រូវហើយ។ នៅលើផ្ទៃដី១អារគាត់អាចប្រមូលផលល្ពៅបាន ៣០ទៅ៤០ ម៉ីនរៀល។ ចំពោះបទពិសោធន៍នៃការដាំមានបង្ហាញជូនដូចខាងក្រោម។
១. ការរៀបចំដី
ក្រោយពីប្រមូលផលស្រូវហើយ លោកពូបានធ្វើការភ្ជួររាស់ដីយកស្មៅចង្រៃចេញ ហើយហាលដីរយៈពេល ៥ថ្ងៃ ទើបភ្ជួរត្រឡប់និងកៀរដីឲ្យស្មើរល្អ។ បន្ទាប់មកគាត់កាប់រណ្តៅទំហំ២ទឹក៤ជ្រុង ជំរៅ១,៥តឹក និងទុកពីចន្លោះ រណ្តៅមួយទៅមួយ១ម៉ែត្រ និងពីជួរមួយទៅមួយ១,៥ម៉ែត្រ។ នៅក្នុងរណ្តៅនីមួយៗគាត់បានដាក់ជីកំប៉ុស្ត និងលាមកមាន់ពុកផុយនៅក្នុងបាតរណ្តៅ។
២. ការដាំ
លោកពូដាំពូជល្ពៅស្អិត ដែលជាពូជពីដូនតារហូតមក និងមានសាច់ពណ៌លឿងស្អិត។ មុនដាំគាត់បាន យកគ្រាប់ទៅសំដិលហាលថ្ងៃស្រទន់ ប្រហែលជា១ម៉ោងទៅ ២ម៉ោង។ បន្ទាប់មកគាត់យកទៅត្រាំទឹក១យប់ ទើបយកទៅដាំដាក់កប់ក្នុងមួយរណ្តៅចំនួន២ទៅ៣គ្រាប់ កប់ជម្រៅ៥សង់ទីម៉ែត្រ។
៣. ការថែទាំ
ក្រោយពីកប់គ្រាប់ដាំហើយ គាត់ស្រោចទឹកឲ្យជោគ១ថ្ងៃ២ដង (ព្រឹក-ល្ងាច) ដាំបានរយៈពេល១០ថ្ងៃ គាត់បានយកជីកំប៉ុស្តទៅជ្រុំដាក់ក្បែរគល់ ពូនគល់តែម្តង ហើយក្នុងរយៈពេលនេះដែរគាត់ដករំលោះកូនចេញខ្លះ ដោយទុកតែកូនណាដែលថ្លោស។ ដល់ពេលល្ពៅដុះបាន៣០ថ្ងៃ គាត់យកជីកំប៉ុស្ត៍គោកទៅដាក់នៅក្បែរគល់ និងជ្រុំដីជុំវិញឲ្យសព្វរួចស្រោចទឹកពីលើ។ នៅពេលល្ពៅបោះទង គាត់កាត់ត្រួយល្ពៅចេញដើម្បីឲ្យបែកទង និងផ្លែកាន់បាន ។ នៅពេលខ្លះគាត់កាច់ផ្កាឈ្មោលទៅគោះដាក់លើផ្កាញី ដើម្បីជួយដល់ការបង្កកំណើតឲ្យល្ពៅមានផ្លែច្រើន។ នៅពេលល្ពៅចេញផ្លែក្តឹបអស់ គាត់បានចាប់ផ្ដើមបេះយកផ្កាល្ពៅឈ្មោលទៅហូប។
៤. ការប្រមូលផល
ក្រោយពីដាំបានរយៈពេល២ទៅ៣ខែ ល្ពៅមានផ្លែដែលអាចប្រមូលផលបាន។ ផ្លែល្ពៅទាំងនោះគាត់បេះ ហូបនិងលក់បណ្ដើៗ។
សរុបបច្ចកទេសសំខាន់ៗក្នុងការដាំល្ពៅមានដូចខាងក្រោម៖
|
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)