វិធីការពារ និងអនុវត្តនៅពេលមាន ផ្លេកបន្ទោរ ផ្គរ រន្ទះ
ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជាច្រើនជាង៥០នាក់បានស្លាប់ និងរបួសដោយសារផ្លេកបន្ទោរ ផ្គរ និងរន្ទះជារៀងរាល់ឆ្នាំ។ ខែមានភ្លៀងកក់ខែ និងផុតពីខែនេះគឺជារដូវវស្សា គឺមានភ្លៀងធ្លាក់កាន់តែច្រើនហើយមាន ផ្លេកបន្ទោរ ផ្គរ និងរន្ទះក៏កាន់តែច្រើនឡើងដែរដែលបណ្តាលឲ្យមនុស្ស និងសត្វ រងរបួស ស្លាប់។
ផ្លេកបន្ទោរ ផ្គរ និងរន្ទះ ជាអគ្គិសនីធម្មជាតិដែលបញ្ជូនចេញទៅប៉ះនឹងអ្វីមួយនៅលើផែនដី (លោហធាតុ ចរន្តអគ្គិសនី) ដោយឡែកៗពីគ្នា។ ផ្លេកបន្ទោរ ផ្គរ និងរន្ទះ នេះកើតឡើងដោយសារបណ្ដុំពពក Cumulonimbus ដែលមានទំហំធំ ឈរត្រង់ទៅលើមានព័ណ៌ខ្មៅ ដែលក្នុងនោះមានទាំងរន្ទះ ភ្លៀង ឬព្រិលជាដើម។
ដើម្បីការពារ ឬកុំឲ្យមានគ្រោះថ្នាក់ពីបាតុភូតធម្មជាតិនេះ សហគមន៍សម្បូរសប្បាយ សូមបង្ហាញជូននូវរូបភាពមួយចំនួន ដែលណែនាំឲ្យអនុវត្តនៅពេលមាន ផ្លេកបន្ទោរ ផ្គរ និងរន្ទះ ដូចខាងក្រោម។
រូបភាពបោះពុម្ពដោយ ក្រសួងធនធានទឹក និងឧតុនិយម-ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (Jica)
រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)