បណ្ឌិត យ៉ង សាំងកុមារ រៀបចំក្រុមដាំល្ហុងរឹង និងក្រុមទីផ្សារ
លោកបណ្ឌិត យ៉ង សាំងកុមារ ជំនាញកសិកម្ម និងជាអតីតប្រធានអង្គការសេដាក បានឲ្យដឹងនៅក្នុងទំព័រ Facebook របស់លោកថា យើងរៀបចំឲ្យមានក្រុមផលិតល្ហុងសាច់រឹង (ល្ហុងហូឡង់)។ តើលោកអ្នកចង់ចូលរួមទាំងខាងដាំនិងខាងទីផ្សារទេ? យើងរួមគ្នាផលិត ដើម្បីលើកស្ទួយសុវត្ថិភាពចំណីអាហារ និងសេដ្ឋកិច្ចជាតិយើង។យើងជួបជុំពិភាក្សាពីការងារនេះនៅថ្ងៃទី១៥ មីនា ២០១៩ វេលាម៉ោង ៤ រសៀល នៅភោជនីយដ្ឋានអូក្រាទួលគោក ផ្លូវ៥៩២ កែង ៣៣៥។
សូមទំនាក់ទំនងលេខ ០៩៣ ៣០៩ ២៩៤ / ០៧០ ៩៤៩ ៤៦០
សហគមន៍សម្បូរសប្បាយ
Source: Sambo Sabay News