កម្មវិធីបណ្តុះបណ្តាលរបស់សាលាកសិដ្ឋានពន្លកបៃតង
១. គោលបំណង
- កសាងភាពជាអ្នកដឹកនាំ និងគ្រប់គ្រងកសិដ្ឋាន
២. គោលការណ៍ ដំណើរការ និងកម្រិតនៃការហាត់រៀន
២.១. គោលការណ៍៖
- កសិដ្ឋាន ជាសាលា ដំណាំ និងសត្វ ជាគ្រូ
- ការសិក្សាផ្សាភ្ជាប់ការអនុវត្ត និងការអនុវត្តផ្សាភ្ជាប់ការសិក្សា
២. ២. ដំណើរការ និងកម្រិត
- កម្រិត១. រៀនដាំដុះបានផលដំណាំ និងបានផលចំណេញ (៣ទៅ៦ខែ)
- កម្រិត២. រៀនដឹកនាំក្រុមដាំដុះបានផលចំណេញ (៣ទៅ១២ខែ)
- កម្រិត៣. រៀនដឹកនាំ អ្នកដឹកនាំក្រុមបានផលចំណេញ (៣ទៅ២៤ខែ)
- កម្រិត៤. ការគ្រប់គ្រងកសិដ្ឋានទូទៅ និងការផ្សាភ្ជាប់ជាមួយការអភិវឌ្ឍ
សហគមន៍មូលដ្ឋាន (៣ទៅ៣៦ខែ)
២. ៣. គោលការណ៍ឧបត្ថម្ភ សិក្ខាកាមទទួលបានប្រាក់ឧបត្ថម្ភចាប់ពី១៥០ដុល្លារឡើងទៅអាស្រ័យលើភាពជោគជ័យតាមកម្រិតនីមួយៗ
- កម្រិត១៖ ១៥០ ទៅ២៥០ដុល្លារ ក្នុង១ខែ
- កម្រិត២៖ ២៥០ទៅ៣៥០ដុល្លារ ក្នុង១ខែ
- កម្រិត៣៖ ៣៥០ទៅ៥០០ដុល្លារ ក្នុង១ខែ
- កម្រិត៤៖ ចាប់ពី៥០០ដុល្លារឡើងទៅក្នុង១ខែ
លទ្ធផលការហាត់ការ វាស់លើលទ្ធផលការដាំ ផលិតភាព និងប្រសិទ្ធភាពការងារ។
៣. មុខវិជ្ជាសំខាន់ៗ
- គោលការណ៍ និងបច្ចេកទេសការដាំដុះតាមគោលការណ៍ធម្មជាតិ
- គោលការណ៍ដាំដុះដើម្បីទីផ្សារ
- ការគ្រប់គ្រងចំណូលចំណាយ
- ការគ្រប់គ្រងដឹកនាំក្រុម
- ការអភិវឌ្ឍសហគមន៍មូលដ្ឋាន
៤. ការចូលរួមកម្មវិធី
- អ្នកចាប់អារម្មណ៍ទទួលបានការណែនាំដំបូង
- ដាក់ពាក្យចូលរួម
- ចុះកិច្ចសន្យា
- ចាប់ផ្តើមហាត់ការ
៥. ការស្នាក់នៅ និងការរៀនសូត្រនៅកសិដ្ឋាន
- សាលាមានផ្តល់កន្លែងស្នាក់នៅតាមកសិដ្ឋាន
- អ្នកហាត់ការធ្វើការដោះស្រាយបញ្ហាបាយទឹកជាមួយក្រុមការងារនៅកសិដ្ឋាន
- មានសិស្សច្បង ឬអ្នកគ្រប់គ្រងជួយណែនាំការរៀនសូត្រ និងការងារពាក់ព័ន្ធ
៦. ការដឹកដាំ និងគ្របគ្រង
- ប្រធានស្ថាបនិក និងប្រធានគ្រូបណ្តុះបណ្តាល៖ បណ្ឌិត យ៉ង សាំង កុមារ
- ក្រុមសិស្សច្បង: ពៅ សុភា, ប៉ែន វណ្ណ: ,ស្រ៊ី តុលា ,ថូ ណារិទ្ធ និង ឈា ច័ន្ទតារា។
៧. ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរស័ព្ទខាងក្រោម៖
- ថូ ណារិទ្ធ ០៩៦ ២៩៥ ៨៤៨៧
- តំណរភ្ជាប់តេលេក្រាម៖ me/kromponlorkbaithong
The post កម្មវិធីបណ្តុះបណ្តាលរបស់សាលាកសិដ្ឋានពន្លកបៃតង appeared first on សហគមន៍សម្បូរសប្បាយ (ស៣).
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)