គម្រោងសម្បូរនាគ(ទី២)

សហគមន៍ចម្ការសម្បូរនាគ (ទី២) ជាគម្រោងពង្រីកផ្ទៃដីដាំដុះជំហ៊ានទី២ ឈានទៅឱ្យគ្រប់ស្រកានាគ ១លានគុម្ព។

 1. គោលបំណង

ប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ការងារកសិកម្មរួមគ្នាបង្កើតជាសហគមន៍កសិដ្ឋាន​មួយដែលមានឈ្មោះថាសហគមន៍ចម្ការសម្បូរនាគ(ខេត្តព្រះវិហារ) ក្នុងគោលបំណង៖

 1. ទទួលបានផលផ្លែស្រកានាគ និងកសិផលផ្សេងទៀតសម្រាប់បំពេញសេចក្តី ត្រូវការគ្រួសារ និងសម្រាប់បង្កើនប្រាក់ចំណូល។
 2. ទទួល​បានឈើប្រណិត អាចនាំមកនូវប្រាក់ចំណូលរយៈពេល២០ឆ្នាំក្រោយ។
 3. ចូលរួមលើកស្ទួយវិស័យកសិកម្ម បរិស្ថាន សេដ្ឋកិច្ចជាតិ និងបង្កើតការងារតាម ជនបទ។
 4. រៀបចំឱ្យមានកន្លែងសម្រាប់រស់នៅ និងសម្រាកកម្សាន្តតាមបែបធម្មជាតិ។

ជារួមគោលបំណងចុងក្រោយបន្ទាប់ពីរយៈពេល ២ទៅ ៥ឆ្នាំក្រោយ គឺសមាជិក គ្រប់រូបក្លាយជា សេដ្ឋីស្រុកស្រែ ដែល​មានអ្នកថែទាំដី និងដំណាំដោយចាំយកតែផល និងលុយសប្បាយ។

 1. សមាជិកទទួលបានផលប្រយោជន៍ដូចខាងក្រោម៖
ល.រ អត្ថាធិប្បាយ អ្នកបង់ «2500ម/ចម្ការ» អ្នកបង់«10000ម/ចម្ការ»
ផ្ទៃដីចម្ការ 2 500 ម / ចម្ការ 10 000 ម / ចម្ការ
កម្មសិទ្ធិដីធ្លី ប្លង់រឹង (សេវាខាងគម្រោង) ប្លង់រឹង (សេវាខាងគម្រោង)
ស្រកានាគ 250 គុម្ព 1 000គុម្ព
ឈើប្រណិត និងឈើលេខ ១ (ធ្នង់ ក្រញូង បេង គគី ។ល។) 50 ដើម 200 ដើម
ឈើហូបផ្លែចម្រុះ 50 ដើម៖ ខ្នុរ ទៀបស្វិត ល្ហុង ចេក ដូង 200 ដើម៖ ខ្នុរ ទៀបស្វិត ល្ហុង ចេក ដូង
ប្រព័ន្ធទឹកស្រោចស្រព មានប្រព័ន្ធទឹកតាមចម្ការ មានប្រព័ន្ធទឹកតាមចម្ការ
ព្រំដីចម្ការ មានរបងបង្គោលគ្រាក់ មានរបងបង្គោលគ្រាក់

ទទួលបានសេដាំដុះ ថែទាំ និងទីផ្សារ (តម្លៃទីផ្សារជាក់ស្តែង)​រយៈពេល ៥ឆ្នាំ ទៅ ២០ឆ្នាំ (កិច្ចព្រមព្រៀងនេះ ក្នុងពេល៥ឆ្នាំម្តង ត្រូវពិភាក្សាឡើងវិញ ដោយសារសមាជិក ខ្លះមានបំណងចង់មើលថែទាំចម្ការខ្លួនដោយខ្លួនឯង។

ទទួលបានសេវា និងសិទ្ធិប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធកសិទេសចរណ៍សហគមន៍។

III. គោលការណ៍ចូលជាសមាជិក

សមាជិក ចូលរួមចំណែកទុនលើការទិញដីបង់ថ្លៃដាំដុះ ថែទាំ និងការងារទីផ្សារ។ ក្រុមការងារសហគមន៍ទទួលខុសត្រូវលើការងារ ដាំដុះ​ ថែទាំ ទីផ្សារ និង ការសម្រប សម្រួលដំណើរផ្ទេរកម្មសិទ្ធិដីធ្លីដល់សមាជិកម្នាក់ៗ។

គោលការណ៍បង់ប្រាក់ និងបែងចែកផលក្នុងរយៈពេល ៥ឆ្នាំ
ល.រ ការបង់ប្រាក់ ឆ្នាំដំបូង

(បង់ប្រាក់១២ខែ)

ឆ្នាំទទួលបាន ការចែកផល 50%-50% ផលស្រកានាគសរុប ចែក៥០%-៥០%

រំពឹងទទួលពី

ឆ្នាំទី២ ដល់ឆ្នាំទី៥

ចំណូលសរុប​រំពឹង ទទួលបានពីឆ្នាំទី២ ដល់ឆ្នាំ ទី៥ (បើUS$០,៨ / Kg) ផ្សេងៗ
អ្នកបង់យកផ្ទៃដី «10 000m2/ចម្ការ»
1  $ 16,000/ចម្ការ ឆ្នាំទី ២ 36,000 Kg $ 28,800 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី២
2  $ 15,000/ចម្ការ ឆ្នាំទី ៣ 30,000 Kg $ 24,000 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៣
3  $ 13,000/ចម្ការ ឆ្នាំទី ៤ 20,000 Kg $ 16,000 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៤
4  $ 10,000/ចម្ការ ឆ្នាំទី ៥ 14,000 Kg $ 11,200 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៥
អ្នកបង់យកផ្ទៃដី «2 500m2/ចម្ការ»
1  $ 4,000/ចម្ការ ឆ្នាំទី ២ 9,000 Kg $ 7,200 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី២
2  $ 3,750/ចម្ការ ឆ្នាំទី ៣ 7,500 Kg $ 6,000 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៣
3  $ 3,250/ចម្ការ ឆ្នាំទី ៤ 5,000 Kg $ 4,000 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៤
4  $ 2,500/ចម្ការ ឆ្នាំទី ៥ 3,500 Kg $ 2,800 បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៥

កំណត់សម្គាល់៖

 1. អ្នកបង់ $16000/ចម្ការ បានផលចាប់ពីឆ្នាំទី២ រីឯអ្នកបង់ $10000/ចម្ការ បានផលចាប់ពីឆ្នាំទី៥។
 2. អ្នកបង់ច្រើនដំបូង ឆាប់ទទួលបានផល និងបានផលច្រើន។
 3. ការបង់ប្រាក់ គឺបង់ត្រឹមឆ្នាំទី១ (ឬ១២ដង)ប៉ុណ្ណោះ។
 4. ផល និងចំណូលជាផែនការរំពឹងទុក ដែលខាងគម្រោង នឹងខំប្រឹងប្រែងធ្វើការឱ្យបានសម្រេច។
 5. ផល និងចំណូលខាងលើ មិនទាន់រាប់បញ្ចូលពីផលិតផលផ្សេងៗ
 6. ផលពីឈើប្រណិត
  • ផ្ទៃដី 10 000ម/ចម្ការ៖ US$1000 / ដើម * 200ដើម = US$200 000។ ត្រូវចែក 50% – 50%។
  • ផ្ទៃដី 2500ម/ចម្ការ៖ US$1000 / ដើម * 50ដើម = US$50 000។ ត្រូវចែក 50% – 50%។
 1. នីតិវិធីចូលជាសមាជិកភាព
  1. បំពេញពាក្យចុះឈ្មោះជាសមាជិកភាព
  2. បង់លុយសមាជិកភាព
   1. សម្រាប់សមាជិកយកចាប់ពី 2 500ម៉ែត្រការ៉េ ដល់ 7 500ម៉ែត្រការ៉េ ត្រូវបង់ 25ដុល្លារ (សម្រាប់សមាជិកចាស់ បង់ 15ដុល្លារ)
   2. សម្រាប់សមាជិកយកចាប់ពី 10 000ម៉ែត្រការ៉េ (1 ហិកតារ) ត្រូវបង់ 50ដុល្លារ (សម្រាប់សមាជិកចាស់ បង់ 25ដុល្លារ)។
  3. ក្រោយបានបំពេញទម្រង់ពាក្យសមាជិកភាពរួច សមាជិកនឹងត្រូវធ្វើកិច្ចព្រម ព្រៀងបន្ថែមជាមួយខាងសហគមន៍សម្បូរនាគគម្រោងទី២។
  4. សមាជិក តម្រូវឱ្យបង់ប្រាក់ក្នុងរយៈពេល​១២ខែ (១ឆ្នាំ)ឱ្យគ្រប់ចំនួនទៅតាម ផ្ទៃដីដែលខ្លួនចង់វិនិយោគ។
  5. សមាជិក ដែលមិនបានបង់ទៀតទាត់ក្នុងរយៈពេល៣ខែជាប់ៗគ្នា ដោយ គ្មានការជូនដំណឹង នឹងត្រូវបានបញ្ឈប់ពីសមាជិកភាព។ សម្រាប់សមាជិក ដែលចង់លាឈប់ ឬត្រូវបានបញ្ឈប់ពីសមាជិកភាព គម្រោងប្រគល់ ជូន វិញនូវទុនសន្សំត្រឹមតែចំនួនថ្លៃដើមដែលបានសន្សំប៉ុណ្ណោះ។
  6. ក្រុមការងារគម្រោង

          ១. ប្រធានគម្រោង                                         បណ្ឌិត យ៉ង សាំង កុមារ

          ២. អ្នកសម្របសម្រួលទំនាក់ទំនង និងព័ត៌មាន   លោក អាន វិចិត្រ

          ៣. អ្នកសម្របសម្រួលកិច្ចសន្យា                      លោក លីន គីមឆែ

          ៤. គណនេយ្យករ                                          លោក សែម ហាក់

          ៥. ប្រធានក្រុមការងារបច្ចេកទេសដាំដុះ            លោក ផែន វ៉ាន់ឌី

 

*** គម្រោងនេះ នឹងរៀបចំចុះឈ្មោះជា​សហគមន៍កសិកម្មនៅមន្ទីរកសិកម្មខេត្តព្រះវិហារ។

ព័ត៌មានបន្ថែមសូមទាក់ទង៖

០៧០ ៥១៥៦៥៧ / ០៨៥ ៤៩៤០០៨ (អាន វិចិត្រ)

០១៧ ៣៥១៧៦៣ / ០៦៩ ៦៣៥ ៧១១ (លីន គីមឆែ)

០៦៩ ៩៨៨ ២៨២ (សែម ហាក់)

០៩៦ ២៩៥ ៨៤៨៧ / ០៩៧ ៨៦៣ ៦៩១២ (ថូ ណារិទ្ធ)

 

ខាងក្រោមពីកាលវិភាគបង់ប្រាក់ ទៅតាមទំហំផ្ទៃដី ដែលសមាជិកនឹងធ្វើ៖

ទម្រង់ពាក្យសមាជិកភាព សម្រាប់អ្នកចាប់អារម្មណ៍

 

តើលោកអ្នកត្រៀមខ្លួន ដើម្បីធ្វើជាសេដ្ឋីស្រុកស្រែហើយឬនៅ?

The post គម្រោងសម្បូរនាគ(ទី២) appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)