គម្រោងសម្បូរនាគ(ទី២)
សហគមន៍ចម្ការសម្បូរនាគ (ទី២) ជាគម្រោងពង្រីកផ្ទៃដីដាំដុះជំហ៊ានទី២ ឈានទៅឱ្យគ្រប់ស្រកានាគ ១លានគុម្ព។
- គោលបំណង
ប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ការងារកសិកម្មរួមគ្នាបង្កើតជាសហគមន៍កសិដ្ឋានមួយដែលមានឈ្មោះថាសហគមន៍ចម្ការសម្បូរនាគ(ខេត្តព្រះវិហារ) ក្នុងគោលបំណង៖
- ទទួលបានផលផ្លែស្រកានាគ និងកសិផលផ្សេងទៀតសម្រាប់បំពេញសេចក្តី ត្រូវការគ្រួសារ និងសម្រាប់បង្កើនប្រាក់ចំណូល។
- ទទួលបានឈើប្រណិត អាចនាំមកនូវប្រាក់ចំណូលរយៈពេល២០ឆ្នាំក្រោយ។
- ចូលរួមលើកស្ទួយវិស័យកសិកម្ម បរិស្ថាន សេដ្ឋកិច្ចជាតិ និងបង្កើតការងារតាម ជនបទ។
- រៀបចំឱ្យមានកន្លែងសម្រាប់រស់នៅ និងសម្រាកកម្សាន្តតាមបែបធម្មជាតិ។
ជារួមគោលបំណងចុងក្រោយបន្ទាប់ពីរយៈពេល ២ទៅ ៥ឆ្នាំក្រោយ គឺសមាជិក គ្រប់រូបក្លាយជា សេដ្ឋីស្រុកស្រែ ដែលមានអ្នកថែទាំដី និងដំណាំដោយចាំយកតែផល និងលុយសប្បាយ។
- សមាជិកទទួលបានផលប្រយោជន៍ដូចខាងក្រោម៖
ល.រ | អត្ថាធិប្បាយ | អ្នកបង់ «2500ម២/ចម្ការ» | អ្នកបង់«10000ម២/ចម្ការ» |
១ | ផ្ទៃដីចម្ការ | 2 500 ម២ / ចម្ការ | 10 000 ម២ / ចម្ការ |
២ | កម្មសិទ្ធិដីធ្លី | ប្លង់រឹង (សេវាខាងគម្រោង) | ប្លង់រឹង (សេវាខាងគម្រោង) |
៣ | ស្រកានាគ | 250 គុម្ព | 1 000គុម្ព |
៤ | ឈើប្រណិត និងឈើលេខ ១ (ធ្នង់ ក្រញូង បេង គគី ។ល។) | 50 ដើម | 200 ដើម |
៥ | ឈើហូបផ្លែចម្រុះ | 50 ដើម៖ ខ្នុរ ទៀបស្វិត ល្ហុង ចេក ដូង | 200 ដើម៖ ខ្នុរ ទៀបស្វិត ល្ហុង ចេក ដូង |
៦ | ប្រព័ន្ធទឹកស្រោចស្រព | មានប្រព័ន្ធទឹកតាមចម្ការ | មានប្រព័ន្ធទឹកតាមចម្ការ |
៧ | ព្រំដីចម្ការ | មានរបងបង្គោលគ្រាក់ | មានរបងបង្គោលគ្រាក់ |
ទទួលបានសេដាំដុះ ថែទាំ និងទីផ្សារ (តម្លៃទីផ្សារជាក់ស្តែង)រយៈពេល ៥ឆ្នាំ ទៅ ២០ឆ្នាំ (កិច្ចព្រមព្រៀងនេះ ក្នុងពេល៥ឆ្នាំម្តង ត្រូវពិភាក្សាឡើងវិញ ដោយសារសមាជិក ខ្លះមានបំណងចង់មើលថែទាំចម្ការខ្លួនដោយខ្លួនឯង។
ទទួលបានសេវា និងសិទ្ធិប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធកសិទេសចរណ៍សហគមន៍។
III. គោលការណ៍ចូលជាសមាជិក
សមាជិក ចូលរួមចំណែកទុនលើការទិញដីបង់ថ្លៃដាំដុះ ថែទាំ និងការងារទីផ្សារ។ ក្រុមការងារសហគមន៍ទទួលខុសត្រូវលើការងារ ដាំដុះ ថែទាំ ទីផ្សារ និង ការសម្រប សម្រួលដំណើរផ្ទេរកម្មសិទ្ធិដីធ្លីដល់សមាជិកម្នាក់ៗ។
គោលការណ៍បង់ប្រាក់ និងបែងចែកផលក្នុងរយៈពេល ៥ឆ្នាំ | ||||||
ល.រ | ការបង់ប្រាក់ ឆ្នាំដំបូង
(បង់ប្រាក់១២ខែ) |
ឆ្នាំទទួលបាន ការចែកផល 50%-50% | ផលស្រកានាគសរុប ចែក៥០%-៥០%
រំពឹងទទួលពី ឆ្នាំទី២ ដល់ឆ្នាំទី៥ |
ចំណូលសរុបរំពឹង ទទួលបានពីឆ្នាំទី២ ដល់ឆ្នាំ ទី៥ (បើUS$០,៨ / Kg) | ផ្សេងៗ | |
អ្នកបង់យកផ្ទៃដី «10 000m2/ចម្ការ» | ||||||
1 | $ 16,000/ចម្ការ | ឆ្នាំទី ២ | 36,000 Kg | $ 28,800 | បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី២ | |
2 | $ 15,000/ចម្ការ | ឆ្នាំទី ៣ | 30,000 Kg | $ 24,000 | បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៣ | |
3 | $ 13,000/ចម្ការ | ឆ្នាំទី ៤ | 20,000 Kg | $ 16,000 | បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៤ | |
4 | $ 10,000/ចម្ការ | ឆ្នាំទី ៥ | 14,000 Kg | $ 11,200 | បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៥ | |
អ្នកបង់យកផ្ទៃដី «2 500m2/ចម្ការ» | ||||||
1 | $ 4,000/ចម្ការ | ឆ្នាំទី ២ | 9,000 Kg | $ 7,200 | បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី២ | |
2 | $ 3,750/ចម្ការ | ឆ្នាំទី ៣ | 7,500 Kg | $ 6,000 | បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៣ | |
3 | $ 3,250/ចម្ការ | ឆ្នាំទី ៤ | 5,000 Kg | $ 4,000 | បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៤ | |
4 | $ 2,500/ចម្ការ | ឆ្នាំទី ៥ | 3,500 Kg | $ 2,800 | បង់១២ខែ, ចែកផលចាប់ពីឆ្នាំទី៥ |
កំណត់សម្គាល់៖
- អ្នកបង់ $16000/ចម្ការ បានផលចាប់ពីឆ្នាំទី២ រីឯអ្នកបង់ $10000/ចម្ការ បានផលចាប់ពីឆ្នាំទី៥។
- អ្នកបង់ច្រើនដំបូង ឆាប់ទទួលបានផល និងបានផលច្រើន។
- ការបង់ប្រាក់ គឺបង់ត្រឹមឆ្នាំទី១ (ឬ១២ដង)ប៉ុណ្ណោះ។
- ផល និងចំណូលជាផែនការរំពឹងទុក ដែលខាងគម្រោង នឹងខំប្រឹងប្រែងធ្វើការឱ្យបានសម្រេច។
- ផល និងចំណូលខាងលើ មិនទាន់រាប់បញ្ចូលពីផលិតផលផ្សេងៗ
- ផលពីឈើប្រណិត
- ផ្ទៃដី 10 000ម២/ចម្ការ៖ US$1000 / ដើម * 200ដើម = US$200 000។ ត្រូវចែក 50% – 50%។
- ផ្ទៃដី 2500ម២/ចម្ការ៖ US$1000 / ដើម * 50ដើម = US$50 000។ ត្រូវចែក 50% – 50%។
- នីតិវិធីចូលជាសមាជិកភាព
-
- បំពេញពាក្យចុះឈ្មោះជាសមាជិកភាព
- បង់លុយសមាជិកភាព
- សម្រាប់សមាជិកយកចាប់ពី 2 500ម៉ែត្រការ៉េ ដល់ 7 500ម៉ែត្រការ៉េ ត្រូវបង់ 25ដុល្លារ (សម្រាប់សមាជិកចាស់ បង់ 15ដុល្លារ)
- សម្រាប់សមាជិកយកចាប់ពី 10 000ម៉ែត្រការ៉េ (1 ហិកតារ) ត្រូវបង់ 50ដុល្លារ (សម្រាប់សមាជិកចាស់ បង់ 25ដុល្លារ)។
- ក្រោយបានបំពេញទម្រង់ពាក្យសមាជិកភាពរួច សមាជិកនឹងត្រូវធ្វើកិច្ចព្រម ព្រៀងបន្ថែមជាមួយខាងសហគមន៍សម្បូរនាគគម្រោងទី២។
- សមាជិក តម្រូវឱ្យបង់ប្រាក់ក្នុងរយៈពេល១២ខែ (១ឆ្នាំ)ឱ្យគ្រប់ចំនួនទៅតាម ផ្ទៃដីដែលខ្លួនចង់វិនិយោគ។
- សមាជិក ដែលមិនបានបង់ទៀតទាត់ក្នុងរយៈពេល៣ខែជាប់ៗគ្នា ដោយ គ្មានការជូនដំណឹង នឹងត្រូវបានបញ្ឈប់ពីសមាជិកភាព។ សម្រាប់សមាជិក ដែលចង់លាឈប់ ឬត្រូវបានបញ្ឈប់ពីសមាជិកភាព គម្រោងប្រគល់ ជូន វិញនូវទុនសន្សំត្រឹមតែចំនួនថ្លៃដើមដែលបានសន្សំប៉ុណ្ណោះ។
- ក្រុមការងារគម្រោង
១. ប្រធានគម្រោង បណ្ឌិត យ៉ង សាំង កុមារ
២. អ្នកសម្របសម្រួលទំនាក់ទំនង និងព័ត៌មាន លោក អាន វិចិត្រ
៣. អ្នកសម្របសម្រួលកិច្ចសន្យា លោក លីន គីមឆែ
៤. គណនេយ្យករ លោក សែម ហាក់
៥. ប្រធានក្រុមការងារបច្ចេកទេសដាំដុះ លោក ផែន វ៉ាន់ឌី
*** គម្រោងនេះ នឹងរៀបចំចុះឈ្មោះជាសហគមន៍កសិកម្មនៅមន្ទីរកសិកម្មខេត្តព្រះវិហារ។
ព័ត៌មានបន្ថែមសូមទាក់ទង៖
០៧០ ៥១៥៦៥៧ / ០៨៥ ៤៩៤០០៨ (អាន វិចិត្រ)
០១៧ ៣៥១៧៦៣ / ០៦៩ ៦៣៥ ៧១១ (លីន គីមឆែ)
០៦៩ ៩៨៨ ២៨២ (សែម ហាក់)
០៩៦ ២៩៥ ៨៤៨៧ / ០៩៧ ៨៦៣ ៦៩១២ (ថូ ណារិទ្ធ)
ខាងក្រោមពីកាលវិភាគបង់ប្រាក់ ទៅតាមទំហំផ្ទៃដី ដែលសមាជិកនឹងធ្វើ៖
ទម្រង់ពាក្យសមាជិកភាព សម្រាប់អ្នកចាប់អារម្មណ៍
តើលោកអ្នកត្រៀមខ្លួន ដើម្បីធ្វើជាសេដ្ឋីស្រុកស្រែហើយឬនៅ?
The post គម្រោងសម្បូរនាគ(ទី២) appeared first on សហគមន៍សម្បូរសប្បាយ (ស៣).
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)