កន្ត្រៃកាត់មែកឈើ (តុបតែងមែក) ប្រើថ្ម

ការដាំដើមឈើ ជាពិសេសឈើហូបផ្លែ ឲ្យដុះលូតលាស់បានល្អគឺមានជាច្រើនចំណុច ក្នុងនោះក៏មានការកាត់មែកឈើ (តុបតែងមែក) ចេញខ្លះដើម្បីឲ្យពន្លឺថ្ងៃចូលគ្រប់គ្រាន់។ ចំពោះដីចម្ការមានដើមឈើច្រើន ការប្រើកម្លាំងដៃមនុស្សកាត់១០០% ពិតជាមានការលំបាក ដូច្នេះទើបគេផលិតកន្ត្រៃប្រើថ្ម។

កន្ត្រៃនេះ គឺអ្នកកាន់ប្រើប្រាស់កាត់មែកឈើតូចៗគ្រាន់តែកាច់កៃ (ដូចកៃកាំភ្លើង) ពេលនោះកន្ត្រៃនឹងធ្វើចលនាកាត់មែក ឈើជាស្វ័យប្រវត្តិ (កាច់កៃម្តង កន្ត្រៃកាត់ម្តង)។ កន្ត្រៃកាត់មែកឈើប្រើថ្មនេះ គឺមិនខុសពីម៉ូទ័រស្វានធុនតូចឡើយ វាប្រើថ្ម សាក ហើយថ្មនោះជាធម្មតាមាន២គ្រាប់ និងឆ្នាំងសាកថ្មមួយដែលសម្រាប់ធ្វើការផ្លាស់ប្តូរគ្នានៅពេលថ្មកំពុងប្រើអស់ថ្ម ព្រមទាំងកូនសោចំនួន២។ កន្ត្រៃនេះ មានលក់នៅហាងលក់សំភារៈកសិកម្មមួយចំនួនដូចជា CVAD FARM SHOP ជាដើម៕

The post កន្ត្រៃកាត់មែកឈើ (តុបតែងមែក) ប្រើថ្ម appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)