បទពិសោធន៍កំចាត់ជំងឺក្រាភ្លើងលើដំណាំស្រូវ
ការដាំដំណាំតែងតែជួបប្រទះនូវជំងឺ ជាពិសេសនៅលើដំណាំស្រូវ គឺកសិករតែងតែជួបប្រទះនូវជំងឺក្រាភ្លើង។ ក្នុងការកំចាត់ជំងឺនេះ កសិករមានបទពិសោធន៍ច្រើនផ្សេងៗគ្នាទៅតាមតំបន់រស់នៅរបស់គាត់។ ទស្សនាវដ្តីកសិករ ក៏បានចុះផ្សាយជាច្រើនលេខមកហើយអំពីបទពិសោធន៍នៃការកំចាត់ជំងឺក្រាភ្លើងនេះ ហើយក៏មានកសិករជាច្រើនបានយកបទពិសោធន៍នោះទៅសាកល្បងតាម ដោយទទួលបានជោគជ័យ។
ជាក់ស្តែងលោកពូ សាយ លាប ជាកសិកររស់នៅភូមិត្រប់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម នៅឆ្នាំ២០០៤ គាត់បានជួបប្រទះជំងឺក្រាភ្លើងនៅលើដំណាំស្រូវ ហើយក៏បានយកបទពិសោធន៍របស់អ្នកមីង ហែម សាត រស់នៅភូមិកំប៉ោ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ដែលបានចេញផ្សាយក្នុងទស្សនាវដ្តីកសិករ លេខ៤ ឆ្នាំ២០០៤ មកធ្វើការសាល្បងតាមដូចខាងក្រោម។
The post បទពិសោធន៍កំចាត់ជំងឺក្រាភ្លើងលើដំណាំស្រូវ appeared first on សហគមន៍សម្បូរសប្បាយ (ស៣).
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)