ចង់ចិញ្ចឹមបង្កងបានជោគជ័យ គឺត្រូវសិក្សាស្វែងយល់ ៤០ចំណុច

បច្ចុប្បន្ន មានប្រជាពលរដ្ឋខ្មែរកាន់តែច្រើនឡើងៗចង់ចេះចិញ្ចឹមបង្កង ចំណែកអ្នកបានចិញ្ចឹមរួចហើយ គឺកាន់តែចង់ទទួលបានជោគជ័យ ពីព្រោះតម្រូវការទីផ្សារកាន់តែធំ និងបានតម្លៃខ្ពស់។ ខាងក្រោមនេះ យើងបង្ហាញ ៤០ចំណុច ដែលនាំឲ្យអ្នកចិញ្ចឹមបង្កងទទួលបានជោគជ័យ៖

១ វិធីសរសេរផែនការក្នុងការចិញ្ចឹមបង្កងអោយទទួលបានជោគជ័យ

២ វិធីកំណត់ទុន ឬបម្រុងទុន ដើម្បីចិញ្ចឹមបង្កង

៣ វិធីស្វែងរកទុន អ្នកសហការ និងអ្នកជួយប្រឹក្សាឲ្យមានប្រសិទ្ធភាព

៤ វិធីស្វែងរក និងជ្រើសរើសពូជ ឬប្រភេទបង្កងដែលត្រូវចិញ្ចឹម

៥ វិធីស្វែងរក និងជ្រើសរើសទីតាំងដែលល្អ សម្រាប់ចិញ្ចឹមបង្កង

៦ វិធីស្វែងរក និងជ្រើសរើសទឹកដែលល្អសម្រាប់ចិញ្ចឹមបង្កង

៧ វិធីពិនិត្យ ឬពិសោធន៍ទឹក ដើម្បីដឹងអំពី កំរិតPh និងសារធាតុរ៉ែ

៨ វិធីបន្ថែម ឬបន្ថយកំរិត Ph អោយសមស្របបំផុត

៩ វិធីបង្កើតអុកស៊ីហ្សែន បន្ថែមសារធាតុចិញ្ចឹម និងសារធាតុរ៉ែនៅក្នុងទឹក

១០ វិធីរក្សាលំនឹងទឹកមុនដាក់បង្កងចូលក្នុអាង ស្រែ និងស្រះ

១១ វិធីថែមទាំទឹកកុំអោយឆាប់ស្អុយ ឬខូចទឹក

១២ វិធីបំប្លែងទឹកដើម្បីកាត់បន្ថយការចំណាយ

១៣ វិធីរៀបចំប្រព័ន្ធបង្អូរទឹកអោយបានល្អ និងចំណាយតិច

១៤ វិធីរៀបចំកន្លែងចិញ្ចឹមបង្កងដោយ បេតុង ផ្លាស្ទិក ស្រែ និងស្រះជាដើម

១៥ វិធីរៀបចំកន្លែងស្តុកទឹក

១៦ វិធីពិនិត្យសីតុណ្ហភាពនៅក្នុងទឹក

១៧ វិធីរៀបចំអោយមានជម្រកក្នុងទឹក

១៨ វិធីរៀបចំអោយមានម្លប់ និងដំបូល

១៩ វិធីរៀបចំអោយមានអុកស៊ីហ្សែន និងប្រព័ន្ធអុកស៊ីហ្សែន

២០ វិធីពិនិត្យមើល និងស្វែងយល់អំពីជំងឺបង្កង

២១ វិធីការពារ ឬចៀសវាងអំពី ហានិភ័យ និងជំងឺផ្សេងៗ

២២ វិធីព្យាបាលជំងឺ និងធ្វើអោយប្រសើរឡើងវិញ បើបង្កងឈឺ ឬមានរោគសញ្ញាផ្សេងៗ

២៣ វិធីរៀបចំកន្លែងបង្កាត់ពូជ និងបន្តពូជអោយបានល្អ

២៤ វិធីបែងចែកបង្កងអោយបានត្រឹមត្រូវនូវដំណាក់កាល បង្កាត់ពូជ និងបន្តពូជ

២៥ វិធីថែទាំកូនបង្កងអោយមានសុខភាពល្អ និងឆាប់ធំ

២៦ វិធីស្វែងរក និងជ្រើសរើសចំណីអាហារសម្រាប់កូនបង្កង និងបង្កងធំ

២៧ វិធីស្វែងយល់អំពីបរិមាណចំណីអាហារដែលត្រូវដាក់ និងពេលវេលាដែលត្រូវដាក់

២៨ វិធីស្វែងរកវត្ថុធាតុដើម និងការផលិតចំណីអាហារបង្កងដោយខ្លួនឯងដើម្បីកាត់បន្ថយការចំណាយ

២៩ វិធីស្វែងយល់អំពី ប្រភេទ និងចំណាត់ថ្នាក់ចំណីអាហាររបស់បង្កង

៣០ វិធីថែទាំបង្កងអោយឆាប់ធំ ឆាប់បានផល និងទទួលបានផលច្រើន

៣១ វិធីស្វែងរកទីផ្សារ និងអ្នកលក់បន្ត

៣២ វិធីបង្កើតទីផ្សារ និងអ្នកលក់បន្ត

៣៣ វិធីស្វែងរកដៃគូសហការផ្គត់ផ្គង់ និងចែកចាយពូជ

៣៤ វិធីស្វែងយល់ និងការកំណត់តម្លៃបង្កងអោយសមស្រប

៣៥ វិធីលក់បង្កងអោយមានប្រសិទ្ធភាព

៣៦ វិធីស្វែងយល់អំពីចិត្តសាស្ត្រ និងសាងទំនុកចិត្ត

៣៧ វិធីវិចខ្ចប់អោយបានត្រឹមត្រូវ

៣៨ កាតព្វកិច្ច និងការទួួលខុសត្រូវ

៣៩ វិធីស្វែងយល់អំពីព័ត៌មានបន្ថែមដោយខ្លួនឯង

៤០ ការធ្វើទស្សនកិច្ចសិក្សាក្នុងនិងក្រៅប្រទេស ដើម្បីទទួលបានគំនិតថ្មី និងចំណេះដឹងបទពិសោធន៍ល្អៗ៕

ប្រភពហ្វេសប៊ុន Chem Chanminika (អ្នកជំនាញចិញ្ចឹមបង្កង)

សហគមន៍សម្បូរសប្បាយ

The post ចង់ចិញ្ចឹមបង្កងបានជោគជ័យ គឺត្រូវសិក្សាស្វែងយល់ ៤០ចំណុច appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)