របៀបធ្វើជ្រក់ស្វាយ

ផ្លែស្វាយជាប្រភេទផ្លែឈើម្យ៉ាងដែលសម្បូរទៅដោយ វីតាមីនសេ ដែលអាចជួយដល់សុខភាពឆ្អឹង និងអ្នកមានជំងឺទឹកនោមផ្អែម។ កម្ពុជាសម្បូរស្វាយ ចាប់ពីខែកម្ភៈ ដល់ខែឧសភា។ តែទោះជាយ៉ាងណាស្វាយមិនអាចទុកបានយូរឡើយ វាងាយនឹងខូចគុណភាព ដូច្នេះដើម្បីចង់រក្សាទុកបានយូរ យើងអាចយកស្វាយខ្ចីទៅធ្វើជាជ្រក់ ឬ ត្រាំ បាន។

របៀបធ្វើជ្រក់ស្វាយ

ទី១/ ចិតសា្វយលាងទឹកអោយស្អាតរួចស្រង់ដាក់កញ្ច្រែង។

ទី២/ ដាំទឹកឱ្យពុះរួចដាក់ស្វាយចូលក្នុងទឹកពុះកូរពីរបីត្រឡប់ បន្ទាប់មកលើកស្វាយចេញ កុំឱ្យស្វាយឆ្អិន។

ទី៣/ យកស្វាយដែលស្រង់ចេញពីទឹកក្តៅទៅត្រាំជាមួយទឹកកក ទុករហូតដល់រលាយទឹកកកអស់ ហើយទឹកកកដែលរលាយអស់នោះលែងសូវត្រជាក់។

ទី៤/ លាយទឹកអំបិលសម្រាប់ជ្រក់ (អំបិល ៤ស្លាបព្រាបាយ ស្ករសរ៦ស្លាបព្រាបាយ ទឹក២ លីត្រកន្លះ សម្រាប់ស្វាយ ៣គ.ក)។ នូ សុជាតិ

 

The post របៀបធ្វើជ្រក់ស្វាយ appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)