ការកែច្នៃចំណីមាន់
លោកពូ នូ គឹមហ៊ាន ជាប្រធានភូមិកាឡីខាងជើង ឃុំស្ពឺ-ក ស្រុកបាភ្នំ ខេត្តព្រៃវែង។ គាត់ជាកសិករសហការក្នុងការចិញ្ចឹមមាន់តាមគោលការណ៍ និងបច្ចេកទេសដែលណែនាំដោយអង្គការសេដាក។ នៅពេលចាប់ផ្ដើមចិញ្ចឹមដំបូង គាត់មានតែមេមាន់ចំនួន២ក្បាល កូនចំនួន៧ និងបា១ក្បាលប៉ុណ្ណោះ។ រយៈពេលតែ៩ខែ ឃើញថាសន្ទុះនៃការចិញ្ចឹមគឺមានការកើនឡើងគួរឲ្យកត់ សំគាល់ផងដែរ។ លទ្ធផលនេះ គឺបានដោយសារគាត់អនុវត្តតាមគោលការណ៍ធម្មជាតិ ថែមទាំងកែច្នៃនូវចំណីសម្រាប់មាន់ធ្វើឲ្យមាន់លូតលាស់ល្អឆាប់ធំ។
The post ការកែច្នៃចំណីមាន់ appeared first on សហគមន៍សម្បូរសប្បាយ (ស៣).
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)