បទពិសោធន៍ធ្វើជីទឹកផ្សំពីក្បាលត្រី

បទពិសោធន៍ជាច្រើនស្តីអំពី ការធ្វើជីទឹកស្រោចលើដំណាំរបស់កសិករតាមរបៀបផ្សេងៗគ្នា ទៅតាមបទពិសោធន៍ និងតំបន់ដែលកសិកររស់នៅ។ ពេលនេះយើងសូមលើកយកបទពិសោធន៍របស់កសិករ គែ​ តេក​ រស់នៅភូមិជីនាង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ស្តីអំពីការធ្វើជីទឹកផ្សំពីក្បាលត្រីសម្រាប់ស្រោចលើដំណាំ។ បទពិសោធន៍នេះ ជាគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់ ដែលបានធ្វើការសង្កេត និងសាកល្បងជាលើកដំបូង ដោយគាត់បានយកក្បាលត្រីដែលបានពីការធ្វើប្រហុក យកទៅបាចនៅលើស្រែសន្ទូង ក្រោយពីបាចហើយ អស់រយៈពេល​១-២អាទិត្យ ក្បាលត្រីរលួយ ហើយសន្ទូងគាត់ក៏ប្រែជាពណ៌បៃតងនិងលូតលាស់ខុសពីធម្មតា។ មូលហេតុនេះហើយ ទើបគាត់មានគំនិតសាកល្បងយកក្បាលត្រីមកផ្សំធ្វើជាជីទឹក។ធាតុផ្សំ និងរបៀបធ្វើ បង្ហាញជូនដូចខាងក្រោម។

The post បទពិសោធន៍ធ្វើជីទឹកផ្សំពីក្បាលត្រី appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)