បទពិសោធន៍ផលិតជីធម្មជាតិ

លោកអ៊ុំ ជឿន ចយ ជាកសិករម្នាក់រស់នៅភូមិព្រៃស្វាយ ឃុំចុងអំពិល ស្រុកកញ្រ្ចៀច ខេត្តព្រៃវែង។ គាត់បានសហការជាមួយអង្គការសេដាកចាប់តាំងពីឆ្នាំ២០០៨ មកម្លេះ។ ការសំរេចចិត្តនេះដោយសារអង្គការសេដាក បានអញ្ជើញគាត់ឲ្យចូមរួមទស្សនកិច្ចសិក្សានៅខេត្តតាកែវ និងស្រុកបាភ្នំ ខេត្តព្រៃវែង។ ក្រោយពីបានទស្សនកិច្ចសិក្សា គាត់យល់ដឹងឃើញថា កសិករនៅទីនោះសុទ្ធ តែបានអនុវត្តនិងទទួលបាននូវលទ្ធផលជោគជ័យ។គាត់ក៏បានសំរេចចិត្តអនុវត្តតាមលើបច្ចេកទេសមួយចំនួនដូចជា ប.វ.ស. ចិញ្ចឹមមាន់ ការដាំបន្លែ ការធ្វើជីធម្មជាតិ។ល។ ជាក់ស្ដែងបច្ចេកទេសដែលគាត់អនុវត្ត គឺទទួលបានជោគជ័យច្រើន។ ក្នុងចំណោមបច្ចេកទេសទាំអស់ សូមលើកយកតែបច្ចេកទេសផលិតជីធម្មជាតិមកបង្ហាញ​ជូនដូចខាងក្រោម។

The post បទពិសោធន៍ផលិតជីធម្មជាតិ appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)