តំបន់ជាប់ឆ្នេរសមុទ្រ មានភ្លៀងពីតិចទៅមធ្យម

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ដែលព្យាករណ៍ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។ ក្នុងរយៈពេលនេះសីតុណ្ហភាពអប្បបរមានៅកម្ពុជាជាមធ្យមពី២១-២៦ អង្សាសេ និងសីតុណ្ណភាពអតិបរមា ពី ៣២ ដល់ ៣៤អង្សាសេ។

សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ផ្នែកមួយចំនួននៃខេត្តជាប់ឆ្នេរសមុទ្រ នឹងអាចមានភ្លៀងពីតិចទៅមធ្យម៕

សហគមន៍សម្បូរសប្បាយ

The post តំបន់ជាប់ឆ្នេរសមុទ្រ មានភ្លៀងពីតិចទៅមធ្យម appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)