វិធីផ្សំចំណីឲ្យ មាន់ ទា ស៊ី ដោយប្រើរុក្ខជាតិអាហ្សូឡា
កសិកររស់នៅភូមិត្រពាំងក្នុង ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង ដែលជាអ្នកមានបទពិសោធន៍ដាំរុក្ខជាតិអាហ្សូឡា បានឲ្យសហគមន៍សម្បូរសប្បាយដឹងថា សត្វមាន់ និងទា ចូលចិត្តស៊ីអាហ្សូឡានេះណាស់ ពិសេសបើយកអាហ្សូឡាលាយជាមួយធាតុផ្សំដទៃទៀតដូចជា កន្ទក់ ស្រូវ និងបាយកក គឺមាន់ ទា កាន់តែស៊ី។
កសិកររូបនេះ បានប្រាប់នូវរូបមន្តនៃការផ្សំចំណីមាន់ ទា ដែលដាក់រុក្ខជាតិអាហ្សូឡាភាគច្រើនដូចនេះ គឺ អាហ្សូឡា ៦៥%, កន្ទក់ ១៥%, ស្រូវ ១០%, បាយកក ១០%។ យកធាតុផ្សំទាំងអស់នេះច្របល់បញ្ចូលគ្នា ហើយយកទៅឲ្យមាន់ ទាស៊ី។
ចំពោះរុក្ខជាតិអាហ្សូឡា បើបងប្អូនចង់បានយកទៅដាំធ្វើពូជ កសិកររូបនេះក៏មានលក់ជូន និងប្រាប់ពីការដាំផងដែរ ដែលមានលេខទូរស័ព្ទទាក់ទងចំនួនពីរខ្សែគឺ ០៩៧ ៦៧ ៥៤ ៨៨៦ / ០៩៦ ៥៥ ៤៦ ៧៧០៕
អត្ថបទដោយ រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
The post វិធីផ្សំចំណីឲ្យ មាន់ ទា ស៊ី ដោយប្រើរុក្ខជាតិអាហ្សូឡា appeared first on សហគមន៍សម្បូរសប្បាយ (ស៣).
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)