ខ្ទឹមស្លឹកពិជាមានអត្ថប្រយោជន៍ដល់ម្លឹងផង!

មនុស្សជាច្រើនបានប្រើប្រាសខ្ទឹមស្លឹកជាបន្លែ ឬ អន្លក់ ឬ ជាគ្រឿផ្សំនៃម្ហូប ដើម្បីបង្កើនរសជាតិឱ្យកាន់តែពិសេស ប៉ុន្តែមិនបានដឹងពីអត្ថប្រយោជន៍របស់វាយ៉ាងណានោះទេ។

ថ្ងៃនេះសម្បូរសប្បាយលើកយកពីអត្ថប្រយោជន៍របស់ខ្លឹមស្លឹកចំពោះសុខភាពជូនដល់ប្រិយមិត្តអ្នកអានទាំងអស់ឱ្យបានដឹង។ តើខ្លឹមស្លឹកមានអត្ថប្រយោជន៍យ៉ាងណាចំពោះសុខភាព?

ខ្លឹមស្លឹកគឺជាប្រភេទបន្ថែម្យ៉ាងដែលមនុស្សចូលចិត្តយកធ្វើជាគ្រឿងផ្សំ ដើម្បីបង្កើនរសជាតិនៃម្ហូម និងកាត់ការឆ្អាប ប៉ុន្តែមិនបានចាប់អារម្មណ៍ពីគុណប្រយោជន៍របស់វាចំពោះបញ្ហាសុខភាព។

បរិភោគខ្ទឹមស្លឹក(មើម ​ដើម​ និងស្លឹក)ទៀងទាត់នាំឱ្យលោកអ្នកមានសុខភាពល្អ។ ខ្ទឹមមាន​សារ​ធាតុ​អាស៊ីលីន​(Acillin)មានជាតិស្ពាន់ធ័រដែលនាំមកនូវក្លិនឆួលរហូតដល់ចេញទឹកភ្នែក។ សារធាតុនេះមានសមត្ថភាពជួយការពារមេរោគផ្តាសាយធម្មតា។ លើសពីនេះទៀតខ្ទឹមស្លឹកសម្បូរវីតាមីនកា (K) ដែលជួយឱ្យឈាមកកពេលរបួស និងជួយសុខភាពឆ្អឹង។ ខ្ទឹមស្លឹកក៏មានវីតាមីនសេ(C) ជួយដល់សុខភាពទូទៅ និងមានវីតាមីនអា(A) ជួយដល់សុខភាពភ្នែកផងដែរ៕

លោកអ្នកដែលចង់បានខ្ទឹមស្លឹកសរីរាង្គ១០០%អាចរកទិញបាននៅ សហគមន៍កសិផលធម្មជាតិ 

 

The post ខ្ទឹមស្លឹកពិជាមានអត្ថប្រយោជន៍ដល់ម្លឹងផង! appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)