បច្ចេកទេសដាំត្រាវ (កសិករ ប៉ិច សាវ)
បងស្រីឈ្មោះ ប៉ិច សាវ ជាកសិកររស់នៅភូមិការហែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ គាត់មានបទពិសោធន៍ដាំត្រាវទទួលបានផលច្រើនដែលបទពិសោធន៍នេះ គាត់ចេះពីដូនតារបស់គាត់ គួបផ្សំនឹងគំនិតឆ្នៃប្រឌិតរបស់គាត់បន្ថែម។ បទពិសោធន៍នេះ គាត់បានអនុវត្តតាំងពីឆ្នាំ១៩៩៦ មកម្លេះ។ ដូចនេះយើងសូមលើកយកបទពិសោធន៍របស់គាត់មកបង្ហាញជូនដូចខាងក្រោម។
១. ការជ្រើសរើស និងការដាក់ពូជដាំ. គាត់ជ្រើសរើសពូជត្រាវស្លាមកដាំ ពីព្រោះវាមានរសជាតិឆ្ញាញ់ ក្លិនស្អុយ និងត្រូវតាមតំរូវការរបស់ទីផ្សារ។ ត្រាវដែលល្អមានលក្ខណៈសំគាល់ដូចខាងក្រោម៖
- មើមត្រាវត្រូវបំបែកយកពីដើមមេដែលមានអាយុពី ៦-៧ខែ
- មើមត្រាវមានទំហំប៉ុនមេដៃ ឬមេជើង មានពណ៌ក្រមៅ និងមានប្រវែងពី ១-២ថ្នាំងដៃ
ក្រោយពីការជ្រើសរើសពូវត្រាវដាំបានហើយ គាត់សំដិលក្រោមផ្ទះកន្លែងម្លប់កុំឲ្យត្រូវកំដៅថ្ងៃនាំឲ្យរលួយ។ រយៈពេល៣-៥ថ្ងៃ ត្រូវវែកវាម្ដងដើម្បីឲ្យមើមត្រាវស្ងួតបន្តិច។ក្រោយពីរក្សាមើមទុកបានរយៈពេល២ខែអាចយកទៅដាំបាន តែជាទូទៅអ្នកភូមិអាចទុករហូតដល់បានរយៈពេល៣ខែ។
២. ការរៀបចំថ្នាលបណ្ដុះកូនត្រាវ. ដើម្បីបណ្ដុះកូនត្រាវ គាត់បានលើករងដែលមានកំពស់១តឹក ទទឹង១ម៉េត្រ រីឯបណ្ដោយទៅតាមស្ថានភាពដី។ បន្ទាប់មក យកមើមត្រាវត្រាំទឹកចំនួន២យប់ រួចស្រង់យកទៅផ្អាប់ទុករយៈពេល២ថ្ងៃ២យប់ទៀត។ ក្រោយពីផ្អាប់ឃើញមើមត្រាវដុះពន្លកខ្លះហើយ ទើបគាត់មកមើមនោះទៅកប់ដាំលើថ្នាលដែលបានរៀបចំរួច។ ការកប់នេះលៃយ៉ាងណាកុំឲ្យលិចពន្លកដោយទុកចន្លោះពីមើមមួយទៅមួយ១តឹក ។ ចំពោះមើមណាដែលបែកខ្នែង ត្រូវកាត់ខ្នែងខាងក្រោមចេញរួចជ្រលក់ផេះ ដើម្បីការពារសត្វល្អិត និងមេរោគបំផ្លាញ។ ក្រោយការបណ្ដុះបានរយៈពេល១០ថ្ងៃ មើមត្រាវដុះចេញស្លឹកមួយ ពេលនោះគេអាច យកវាទៅដាំបានយ៉ាងល្អ។
៣. ការរៀបចំដី. មុនដាំគាត់បានភ្ជួរដីចំនួន២ដង និងរាស់១ដង។ ភ្ជួរលើកទី១ កប់កាកសំណល់រុក្ខជាតិ រួចហាលចោលរយៈពេល១អាទិត្យ ទើបចាប់ភ្ជួរលើកទី២ និងរាស់ដីឲ្យស្អាតកាប់ចង្អូរដាំ។ គាត់កាប់ចង្អូរដែលមានទំហំពី២-២,៥តឹក ជាជួរដោយមានដាក់ខ្សែឲ្យត្រង់ចំងាយពីជួរមួយទៅមួយ (ពីចង្អួរមួយទៅមួយ១ម៉ែត្រ)។
៤. របៀបដាំ. ជាទូទៅ គាត់ដាំនៅខែមេសា (ដើមរដូវភ្លៀង)។ គាត់យកកូនត្រាវដែលបានបណ្តុះហើយមានអាយុពី ១០ទៅ១៥ថ្ងៃទៅដាំនៅក្នុងចង្អូរដែលបានកាប់រួច ដោយទុកចំងាយពីគុម្ពមួយទៅមួយ ៥-៦តឹក ហើយកប់ឲ្យលប់ឫសកំណើត បន្ទាប់មកស្រោចទឹកឲ្យជោគ។
៥. ការថែទាំ. ដើម្បីឲ្យត្រាវដុះលូតលាស់លឿន គាត់បានយកចិត្តទុកដាក់លើការស្រោចទឹក ព្រោះត្រាវជាដំណាំមួយដែលត្រូវការទឹកខ្លាំង។ក្នុងរយៈពេល២ទៅ៣ខែដំបូង គាត់ស្រោចទឹក១ថ្ងៃ២ដង (ព្រឹក ល្ងាច) ស្រោចរហូតបានរយៈពេល១ខែ ទើបគាត់ចាប់បូមទឹកដាក់ម្តង ធ្វើយ៉ាងណាឲ្យដីមានសំណើមជាប់ជានិច្ច។ ចំពោះរដូវវស្សាមិនចាំបាច់ធ្វើការស្រោចស្រពទេ។ ក្រៅពីការស្រោចទឹក នៅមានការជំរះស្មៅ និងពូនគល់។នៅពេលត្រាវមានអាយុ១ទៅ១ខែកន្លះ គាត់ចាប់ផ្តើមជំរះស្មៅពូនគលដោយលុបចង្អូររង។កន្លះខែបន្ទាប់មកទៀត គាត់បានធ្វើស្មៅ និងពូនគល់លើកជារងខ្ពស់ ដោយមានកំពស់ប្រមាណ៧តឹក។ការធ្វើដូចនេះ ដើម្បីឲ្យត្រាវចុះមើមធំល្អ។ ចំពោះការដាក់ជី គាត់បានដាក់នៅចន្លោះគុម្ពគឺ នៅពេលធ្វើស្មៅ និងពូនគល់ដោយប្រើជីលាមកសត្វ។
៦. ការប្រមូលផល. ក្រោយពីដាំបានរយៈពេល៦ខែ គាត់ចាប់ផ្តើមប្រមូលផល។ នៅលើផ្ទៃដីចំនួន៦អារ គាត់ ប្រមូលផលត្រាវគិតជាលុយ ៩០០.០០០រៀល (លក់បានតំលៃ ១.០០០រៀលក្នុងមួយគីឡូក្រាម)។
ចំពោះការវិភាគលើចំណូលចំណាយ សូមបង្ហាញជូនក្នុងតារាងខាងក្រោម។
តារាងវិភាគការចំណូល និងចំណាយ
ចំណាយ |
ចំណូល |
|
|
សរុប ១៥០.០០០រៀល | សរុប ៩០០.០០០រៀល |
ចំណេញសុទ្ធ ៧៥០.០០០រៀល មិនគិតពីការចំណាយកម្លាំងពលកម្មខ្លួនឯងទេ។ |
តាមតារាងខាងលើឃើញថា ក្នុងរយៈពេល៦ខែ គាត់អាចរកប្រាក់ចំណូលសុទ្ធបាន ៧៥០.០០០រៀល។
សរុបមក បច្ចេកទេសដាំត្រាវសំខាន់ៗមាន៖
|
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
The post បច្ចេកទេសដាំត្រាវ (កសិករ ប៉ិច សាវ) appeared first on សហគមន៍សម្បូរសប្បាយ (ស៣).
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)