ទងដំឡូងជ្វា ជាថ្នាំទប់ស្កាត់ជំងឺអ៊ុកក្ដាមលើសត្វគោ
ប្អូនស្រី សយ សួរ ជាកសិកររស់នៅភូមិព្រៃភ្ជួរ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ គាត់ចិញ្ចឹមគោអស់រយៈពេលជាង១០ឆ្នាំមកហើយ។ ការចិញ្ចឹមគោនេះជានិច្ចជាកាលតែងតែជួបប្រទះនូវបញ្ហាគោកើតជំងឺអ៊ុតក្ដាមជារៀងរាល់ឆ្នាំ ប៉ុន្តែគាត់បានធ្វើការព្យាបាលជំងឺនេះដោយខ្លួនឯងបានជាសះស្បើយ ដែលការព្យាបាលនេះគាត់ចេះមកពីឪពុករបស់គាត់។
វិធីព្យាបាល
- យកទងដំឡូងជ្វាឲ្យគោស៊ីក្នុងមួយថ្ងៃ២ដង ដោយក្នុងម្ដងមានចំនួន២គីឡូក្រាម ឲ្យវាស៊ីពេលព្រឹក និងពេលល្ងាច
- ឲ្យទងដំឡូងជ្វាគោស៊ីរយៈពេល៣-៤ថ្ងៃ ពេលនោះយើងសង្កេតឃើញជំងឺនេះមិនមានការរាលដាលទៅមុខទៀតទេ។ វានឹងចាប់ផ្ដើមសះបន្តិចម្ដងៗរហូតដល់ជាអស់។
- ករណីដែលឲ្យស៊ី៣-៤ថ្ងៃ ហើយនៅតែមិនបាត់ គឺអាចឲ្យស៊ីបន្តទៅទៀតរហូតដល់បាត់។
- ដំឡូងជ្វាមិនត្រឹមតែជាថ្នាំព្យាបាលជំងឺអុកក្ដាមទេ តែវាជាអាហារដែលសំបូរវីតាមីន ឲ្យគោស៊ីកាន់តែច្រើនកាន់តែឆាប់ធំធាត់លឿនថែមទៀតផង។ ទងតំឡូងជា្វនេះអាចឲ្យគោស៊ីជំនួសចំបើងបាន។
ចំណាប់អារម្មណ៍
ក្រោយពីការព្យាបាលតាមរបៀបខាងលើ ប្អូនស្រីបានសង្កេតឃើញថា គោបានជាសះស្បើយថែមទាំងធ្វើឲ្យគោររបស់គាត់ធាត់ទៀតផង។ ដូចនេះបងប្អូនកសិករអាចយកបទពិសោធន៍នេះទៅសាកល្បងតាមព្រោះមិនចំណាយថវិកា និងជាវិធីដ៏ងាយបំផុត។ ដំឡូងអាចដាំនៅក្នុងសួនគ្រួសារ ឬ អាចរកបាននៅក្នុងភូមិរបស់បងប្អូន៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
The post ទងដំឡូងជ្វា ជាថ្នាំទប់ស្កាត់ជំងឺអ៊ុកក្ដាមលើសត្វគោ appeared first on សហគមន៍សម្បូរសប្បាយ (ស៣).
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)