មីល្ពៅបាត់ដំបង មានលក់នៅច្បារអំពៅ

កន្លងមកនៅលើបណ្ដាញទំនាក់ទំនងសង្គម (ហ្វេកប៊ុក) និងប្រព័ន្ធសារព័ត៌មានជាច្រើន បានផ្សព្វផ្សាយអំពីមីល្ពៅ ដែលនិស្សិតម្នាក់នៅខេត្តបាត់ដំបងចេះធ្វើ, នៅពេលនេះមានលក់ហើយនៅច្បារអំពៅ។

ស្ត្រីវ័យចំណាស់ម្នាក់ ដែលជាអ្នកលក់ចាប់ហួយបន្តិចបន្តូចនៅផ្ទះល្វែងនិងមានលក់មីល្ពៅដែរនោះ បានឲ្យដឹងថា មីល្ពៅបាត់ដំបងដែលគាត់លក់មាន២ប្រភេទ, ក្នុងមួយកញ្ចប់មាន១០ដុំតម្លៃ១២.០០០រៀល និង១០.០០០រៀល, ក្នុង១ថ្ងៃគាត់លក់បានតែ​៤ទៅ៥កញ្ចប់ប៉ុណ្ណោះគឺមិនសូវលក់បានច្រើនទេ «ខ្ញុំជាអ្នកលក់ដូរបានជួយគាំទ្រផលិតផលខ្មែរហើយគឺខំយកមកលក់ នៅតែអ្នកទិញប៉ុណ្ណោះ»។

ផ្ទះលក់មីល្ពៅនេះ គឺស្ថិតផ្លូវលេខ៣៦៣ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បើសិនយើងធ្វើដំណើរចុះពីស្ពានព្រះមុនីវង្សថ្មីលើផ្លូវជាតិលេខ១ រហូតទៅដល់ផ្លូវកាត់ទទឹងទី៣មានភ្លើងបញ្ជាចរាចរណ៍ (ភ្លើងស្តុបទី១) គឺផ្លូវលេខ៣៦៣ (មានគ្លីនិកធ្មេញធម្មជាតិ មានស្លាកពណ៌បៃតងចាស់) បត់ស្តាំប្រហែល៨ម៉ែត្រ រួចមើលនៅខាងឆ្វេងដៃនឹងឃើញផ្ទះដាក់លក់មីល្ពៅនេះមិនខាន៕

រក្សា  ខ្មែរ

សហគមន៍សម្បូរសប្បាយ

The post មីល្ពៅបាត់ដំបង មានលក់នៅច្បារអំពៅ appeared first on សហគមន៍សម្បូរសប្បាយ (ស៣).

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)