ថ្នាំពុលគីមីកំចាត់សត្វល្អិត បានសម្លាប់សត្វឃ្មុំ

ក្រុម​អ្នកវិទ្យាសាស្ត្រ​កំពុង​ព្រមាន​ថា សត្វឃ្មុំ​កំពុង​បន្ត​ងាប់​ ដែល​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ការបន្ត​រស់រាន​របស់​មនុស្ស។ ជើង​និង​ស្លាប​របស់​សត្វ​ឃ្មុំ​នាំ​លំអង​ផ្កា​ដែល​អាច​ឲ្យ​ផ្កា​រីក​ស្គុះស្គាយ។ ខណៈ​ដែល​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ការពារ​ដំណាំ​ទាំង​នោះ ថ្នាំ​នោះ​ក៏​បាន​សម្លាប់​សត្វ​ឃ្មុំ​ដែល​ជា​ប្រភេទ​សត្វ​ពាំ​លម្អង​ផង​ដែរ។ នេះ​គឺ​ជា​មេ រៀន​មួយ​ពី​ប្រទេស​រ៉ូវ៉ាន់ដា។

ថ្នាំកំចាត់សត្វល្អិតកំពុងបង្កគ្រោះថ្នាក់ដល់សត្វឃ្មុំ សារធាតុគីមីដែលកសិករបានបាញ់នៅចម្ការប៉េងប៉ោះ និងកាហ្វេបានសម្លាប់ឃ្មុំទាំងនេះ។ អ្នកចិញ្ចឹមឃ្មុំបានឲ្យដឹងថា ថ្នាំសម្លាប់សត្វល្អិតដែលកសិករប្រើប្រាស់នោះបានសម្លាប់សត្វឃ្មុំ «ពេលខ្លះខ្ញុំពិនិត្យមើលសំបុកឃ្មុំដើម្បីយកទឹកឃ្មុំ ខ្ញុំឃើញមានឃ្មុំនៅរស់តែប៉ុន្មានក្បាលប៉ុណ្ណោះ»។

លោក គីប៊ឺតខានិត គ្រប់គ្រងក្រុមហ៊ុន ABDC L.T.D ដែលជាក្រុមហ៊ុនផលិតទឹកឃ្មុំនាំចេញទៅអឺរ៉ុបធំជាងគេមួយនៅប្រទេសរ៉ូវ៉ាន់ដា បានឲ្យដឹងថា «ឃ្មុំកាន់តែតិចបានន័យថាយើងខ្វះទឹកឃ្មុំ យើងបាត់បង់អតិថិជនច្រើនព្រោះតម្លៃទឹកឃ្មុំឡើងថ្លៃខ្លាំង, មនុស្សតិចតូចប៉ុណ្ណោះមានលទ្ធភាពទិញផលិតផលរបស់យើង មានតែអ្នកមានទេអាចទិញទឹកឃ្មុំបាន»។

កសិករដូចជាអ្នកស្រី អេនជីលីក បាំងបូរាំង បាញ់ថ្នាំសម្លាប់សត្វល្អិតដើម្បីឲ្យវាជាប់នៅនឹងស្លឹក ពេលយើងបាញ់ថ្នាំសម្លាប់សត្វល្អិត យើងឃើញសត្វឃ្មុំងាប់ វាបង្កគ្រោះថ្នាក់ដល់សត្វឃ្មុំដែរ, អ្នកស្រី បាំងបូរាំង បានថ្លែង ថា ពេលខ្លះសត្វឃ្មុំមកវិញក្នុងមួយសប្តាហ៍។

អ្នកចិញ្ចឹមឃ្មុំ បានស្នើឲ្យរដ្ឋាភិបាល ហាមឃាត់ផលិតផលទាំងនោះ បើពុំនោះទេ ក្មេងជំនាន់ក្រោយនឹងឃើញសត្វឃ្មុំតែតាមសៀវភៅប៉ុណ្ណោះ។

រដ្ឋាភិបាលរ៉ូវ៉ាន់ដា ថាខ្លួនគ្រោងនឹងប្តូរពីប្រើប្រាស់ថ្នាំកំចាត់សត្វល្អិតគីមី មកប្រើវិធីធម្មជាតិវិញ ដើម្បីបញ្ឈប់ការបាត់បង់សត្វឃ្មុំ។

របាយការណ៍អង្គការសហប្រជាជាតិ ឆ្នាំ២០១៦ បានប៉ាន់ប្រមាណថា ១៦%នៃសត្វឃ្មុំបានរងការគំរាមកំហែង ពីការផុតពូជ៕

ប្រភព វីដេអូខ្លីរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)   

វាយជាអត្ថបទដោយ រក្សា  ខ្មែរ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)