ថ្នាំពុលគីមីកំចាត់សត្វល្អិត បានសម្លាប់សត្វឃ្មុំ
ក្រុមអ្នកវិទ្យាសាស្ត្រកំពុងព្រមានថា សត្វឃ្មុំកំពុងបន្តងាប់ ដែលជាការគំរាមកំហែងមួយដល់ការបន្តរស់រានរបស់មនុស្ស។ ជើងនិងស្លាបរបស់សត្វឃ្មុំនាំលំអងផ្កាដែលអាចឲ្យផ្ការីកស្គុះស្គាយ។ ខណៈដែលថ្នាំកម្ចាត់សត្វល្អិតការពារដំណាំទាំងនោះ ថ្នាំនោះក៏បានសម្លាប់សត្វឃ្មុំដែលជាប្រភេទសត្វពាំលម្អងផងដែរ។ នេះគឺជាមេ រៀនមួយពីប្រទេសរ៉ូវ៉ាន់ដា។
ថ្នាំកំចាត់សត្វល្អិតកំពុងបង្កគ្រោះថ្នាក់ដល់សត្វឃ្មុំ សារធាតុគីមីដែលកសិករបានបាញ់នៅចម្ការប៉េងប៉ោះ និងកាហ្វេបានសម្លាប់ឃ្មុំទាំងនេះ។ អ្នកចិញ្ចឹមឃ្មុំបានឲ្យដឹងថា ថ្នាំសម្លាប់សត្វល្អិតដែលកសិករប្រើប្រាស់នោះបានសម្លាប់សត្វឃ្មុំ «ពេលខ្លះខ្ញុំពិនិត្យមើលសំបុកឃ្មុំដើម្បីយកទឹកឃ្មុំ ខ្ញុំឃើញមានឃ្មុំនៅរស់តែប៉ុន្មានក្បាលប៉ុណ្ណោះ»។
លោក គីប៊ឺតខានិត គ្រប់គ្រងក្រុមហ៊ុន ABDC L.T.D ដែលជាក្រុមហ៊ុនផលិតទឹកឃ្មុំនាំចេញទៅអឺរ៉ុបធំជាងគេមួយនៅប្រទេសរ៉ូវ៉ាន់ដា បានឲ្យដឹងថា «ឃ្មុំកាន់តែតិចបានន័យថាយើងខ្វះទឹកឃ្មុំ យើងបាត់បង់អតិថិជនច្រើនព្រោះតម្លៃទឹកឃ្មុំឡើងថ្លៃខ្លាំង, មនុស្សតិចតូចប៉ុណ្ណោះមានលទ្ធភាពទិញផលិតផលរបស់យើង មានតែអ្នកមានទេអាចទិញទឹកឃ្មុំបាន»។
កសិករដូចជាអ្នកស្រី អេនជីលីក បាំងបូរាំង បាញ់ថ្នាំសម្លាប់សត្វល្អិតដើម្បីឲ្យវាជាប់នៅនឹងស្លឹក ពេលយើងបាញ់ថ្នាំសម្លាប់សត្វល្អិត យើងឃើញសត្វឃ្មុំងាប់ វាបង្កគ្រោះថ្នាក់ដល់សត្វឃ្មុំដែរ, អ្នកស្រី បាំងបូរាំង បានថ្លែង ថា ពេលខ្លះសត្វឃ្មុំមកវិញក្នុងមួយសប្តាហ៍។
អ្នកចិញ្ចឹមឃ្មុំ បានស្នើឲ្យរដ្ឋាភិបាល ហាមឃាត់ផលិតផលទាំងនោះ បើពុំនោះទេ ក្មេងជំនាន់ក្រោយនឹងឃើញសត្វឃ្មុំតែតាមសៀវភៅប៉ុណ្ណោះ។
រដ្ឋាភិបាលរ៉ូវ៉ាន់ដា ថាខ្លួនគ្រោងនឹងប្តូរពីប្រើប្រាស់ថ្នាំកំចាត់សត្វល្អិតគីមី មកប្រើវិធីធម្មជាតិវិញ ដើម្បីបញ្ឈប់ការបាត់បង់សត្វឃ្មុំ។
របាយការណ៍អង្គការសហប្រជាជាតិ ឆ្នាំ២០១៦ បានប៉ាន់ប្រមាណថា ១៦%នៃសត្វឃ្មុំបានរងការគំរាមកំហែង ពីការផុតពូជ៕
ប្រភព វីដេអូខ្លីរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA)
វាយជាអត្ថបទដោយ រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)