តាំងពិព័រណ៍សៀវភៅលើកទី៨ រយៈពេល៣ថ្ងៃ (១៣-១៥ ធ្នូ ២០១៩)

រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃសុក្រ ទី១៣ ដល់ថ្ងៃអាទិត្យ ទី១៥ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រុមគ្រួសារនៃពិព័រណ៌សៀវភៅកម្ពុជា បានមូលមតិគ្នាជាឯកច្ឆន្ទ នឹងរៀបចំតាំងពិព័រណ៍សៀវភៅលើកទី៨ ក្រោមប្រធានបទ «ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ» ស្ថិតនៅបណ្ណាល័យជាតិ។

ការប្រារព្ធកម្មវិធីពិព័រណ៌សៀវភៅលើកទី៨នេះឡើង គឺដោយសារការតាំងពិព័រណ៍លើកមុនចំនួន៧ដងរួច​មកហើយ ទទួលបានជោគជ័យ មានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់យុវជន និងប្រជាពលរដ្ឋខ្មែរ៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)