ដីមមោក (Humus)

មមោក (Humus) ជាផ្នែកខាងលើបំផុតនៃដីដែលផ្សំឡើងដោយសារធាតុសរីរាង្គ មានដូចជាស្លឹកឈើ មែក​ឈើ សត្វដែលបំបែកធាតុ(De compose) ឬ ពុកផុយ (de cay)។

មមោកជួយបង្កើនជីជាតដី  ធ្វើឱ្យដីផុស និងរក្សាសំណើមបានល្អ។ គេអាចនិយាយបានថា ដីមមោក ជាជី​កំប៉ុស្ត ដែលកើតមានឡើងដោយធម្មជាតិ (សូមអានពីជីកំប៉ុស្ត Compost)។

យើងអាចប្រមូលមមោកបានពីក្រោមដើមឈើ ឬនៅតាមព្រៃធម្មជាតិ។ គេយកវាមកលាយជាមួយដីដាំដុះ ឬគ្របពីលើដីដាំដុះ ដើម្បីបង្កើនជីជាតដី៕

អាន វិចិត្រ

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)