វិធីពិនិត្យមើលស៊ុតឲ្យដឹងល្អឬស្អុយ និងរបៀបជ្រើសរើសប្រភេទសាច់គោឲ្យត្រូវនឹងមុខម្ហូប
នៅពេលនេះ គេហទំព័រសហគមន៍សម្បូរសប្បាយ សូមណែនាំបងប្អូនឲ្យចេះពិនិត្យមើលស៊ុត (ពងទា មាន់…) ឲ្យដឹងល្អឬស្អុយ? និងរបៀបជ្រើសរើសប្រភេទសាច់សាច់គោឲ្យត្រូវនឹងមុខម្ហូប ដើម្បីបរិភោគទៅមានរសជាតិឆ្ងាញ់ពិសាត្រូវចិត្តចាប់មាត់
១. វិធីពិនិត្យមើលស៊ុតល្អឬស្អុយ
ម្ហូបអាហារប្រចាំថ្ងៃរបស់យើង ភាគច្រើនមានលាយស៊ុត ឬហូបស៊ុតតែម្តងគ្រាន់តែយើងថែមគ្រឿងបន្តិចបន្តូចប៉ុណ្ណោះ។ ហេតុនេះ យើងគួរយល់ដឹងពីរបៀបជ្រើសរើសយកស៊ុតថ្មីល្អ មកចម្អិនធ្វើជាអាហារ។ នៅពេលអ្នកទៅយកស៊ុត ឬទិញស៊ុតមករក្សាទុកយូរ គឺស៊ុតនោះអាចខូចឬស្អុយ ក៏ប៉ុន្តែវិធីបែបងាយៗដើម្បីពិនិត្យមើលឲ្យដឹងថា តើស៊ុតល្អ ឬស្អុយនោះ? គឺអ្នកគ្រាន់តែយកស៊ុតទៅត្រាំនៅក្នុងទឹក ប្រសិនបើស៊ុតនោះអណ្តែត នៅលើទឹក នោះបញ្ជាក់ថា ស៊ុតនោះស្អុយប្រើការលែងកើតហើយ ព្រោះជាធម្មតាស៊ុតថ្មីមិនខូច រមែងលិចនៅក្នុងទឹក។
២. របៀបជ្រើសរើសប្រភេទសាច់គោឲ្យត្រូវនឹងមុខម្ហូប
បើសិនអ្នកចង់ទទួលទានសាច់គោ អ្នកគួរយល់ដឹងពីរបៀបជ្រើសរើស ឬទិញប្រភេទសាច់ឲ្យត្រូវនឹងមុខម្ហូបដែលអ្នកចង់ទទួលទាន ទើបអាហារនោះមានរសជាតិឆ្ងាញ់ត្រូវចិត្តត្រូវមាត់៖
- សាច់ត្រគាកមានសភាពទន់មធ្យម ត្រូវ ឬស័ក្តសមនឹងយកទៅស្ងោរជ្រក់ ឆា ឬចៀន
- សាច់កំភួនជើង ដើមទ្រូង និងពោះ ត្រូវ ឬស័ក្តិសមនឹងយកទៅចម្អិនជាម្ហូបប្រភេទស្ងោរស៊ុប
- សាច់ត្រង់ឆ្អឹងជំនីរ និងសាច់សសៃក្នុង ត្រូវ ឬស័ក្តសមនឹងធ្វើម្ហូប ចៀន អាំង ព្រោះសាច់ត្រង់កន្លែងនេះទន់ហើយផុយជាងគេ៕
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)