គ្រោះរាំងស្ងួតធ្ងន់ធ្ងរ វាយប្រហារមកលើប្រទេសខ្មែរ
សេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ បានព្រមានថា បណ្តាប្រទេសនៅតាមដងទន្លេមេគង្គក្រោម នឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំងចាប់ពីពេលនេះ រហូតដល់ខែមករា ឆ្នាំ២០២០។ ប្រទេសថៃ និងកម្ពុជា នឹងទទួលរងនូវការវាយប្រហារនេះ ខ្លាំងជាងប្រទេសឡាវ និងវៀតណាម។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គ ដែលចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានឲ្យដឹងបន្តថា ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីការវិភាគទិន្នន័យបឋមរបស់គណៈកម្មការទន្លមេគង្គ (MRC) បានបង្ហាញថា គ្រោះរាំងស្ងួតនេះបណ្តាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់ក្នុងកំឡុងពេលរដូវវស្សាដោយសារការធ្លាក់ភ្លៀងមូសុងយឺត និងការឈប់ធ្លាក់ភ្លៀងមូសុងនេះមុនពេលកំណត់ ព្រមទាំងបាតុភូត អែល នីណូ (El Nino) ដែលបង្កឲ្យមានកំដៅ និងរំហួតខុសប្រក្រតី៕
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)