pH របស់ដំណាំបន្លែមួយចំនួន
ដីទាំងអស់នៅលើភពផែនដីយើងនេះមានកម្រិត pH ចន្លោះពី ៤,៥ ទៅ ៨,៥។ ដីដែលមានកម្រិត pH ៤,៥ គឺជាដីមានអាស៊ីដច្រើនវាជាដីជូរ (Sour) មានតែរុក្ខជាតិ ឬដំណាំប្រភេទខ្លះប៉ុណ្ណោះ ដែលត្រូវការដីប្រភេទនេះ។ ចំពោះដីមានកម្រិត pH ច្រើនរហូត ៧,៨វិញ គឺមានអាល់កាឡាំងច្រើនពេក ឬផ្អែមពេកសម្រាប់ដំណាំ។ ដំណាំភាគច្រើនទាំងដាំដោយមនុស្ស និងឈើព្រៃ ដោយរាប់បញ្ចូលទាំងបន្លែ ស្រូវ ពោត សណ្តែក ផ្កា អាចដុះលូតលាស់បានល្អបើវាត្រូវបានដាំនៅលើដីមានកម្រិត pH ក្នុងចន្លោះពី ៦,៥-៧,៥។
ដើម្បីដឹង pH របស់ដី គឺគេត្រូវមានឧបករណ៍សំរាប់វាស់ដី ហើយឧបករណ៍នោះវានឹងបង្ហាញកំរិត pH ដីដល់យើង។ ការដាំដំណាំគ្រប់ប្រភេទ គឺកសិករត្រូវចេះកែដីឲ្យមានកំរិត pH មួយស្របតាមដំណាំដែលត្រូវដាំនោះទើបទទួលបានផលល្អប្រសើរ។ ឧបករណ៍វាស់ pH ដីគឺមានជាបន្ទះ Strip ដូចឈើដោតការ៉េម, មានប្រដាប់វាស់មានសណ្ឋានជាដែកវែងដូចម្ជុល, មានជាប្រអប់ និងការវាស់ដោយប្រើវិធីលាយជាមួយទឹកថ្នាំជាដើម។
គួរបញ្ជាក់ផងដែរថា បើកំរិត pH មិនត្រូវតាមការកំណត់ដូចក្នុងតារាងខាងលើ មិនមែនបានន័យថា កសិករយើងមិនអាចដាំដុះដំណាំបន្លែបាននោះទេ ប៉ុន្តែគ្រាន់តែកសិករមិនទទួលបានទិន្នផលខ្ពស់តែ ប៉ុណ្ណោះ៕
រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)