បទពិសោធន៍ក្នុងការដាំនិងការពារដំណាំពីការបំផ្លាញរបស់សត្វល្អិតដោយប្រើស្បៃមុង
លោកយាយ ព្រុំ គឹម អាយុ ៦៥ឆ្នាំ រស់នៅភូមិប្រមាត់ដី សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ គាត់មានបទពិសោធន៍ល្អក្នុងការដាំដំណាំលើរាន។ ចំពោះវិធីសាស្រ្តនេះ គាត់បានអនុវត្តអស់រយៈពេល៤ឆ្នាំ កន្លងមកហើយ។ មូលហេតុដែលនាំឲ្យគាត់មានគំនិតបែបនេះគឺដោយសារគាត់ទទួលបានការបណ្តុះបណ្តាលពីអង្គការ ជីអាយហ្សេដ (GIZ) ប្រចាំខេត្តកំពង់ធំ ដែលបានចុះមកបណ្តុះបណ្តាលដល់ភូមិគាត់ផ្ទាល់។ ចំពោះវិធីសាស្រ្តនៃការអនុវត្តមានបង្ហាញជូនដូចខាងក្រោម៖
១. របៀបនៃការរៀបចំការដាំដុះដំណាំលើរាន
- យកដីស្រទាប់លើ ឬដីក្រោមដើមឈើ២ភាគ និងលាមកគោពុកផុយ១ភាគ លាយជាមួយគ្នាឲ្យសព្វ រួចហាលសំដិលឲ្យស្ងួតល្អ
- ធ្វើជាធ្នើ ឬរានដែលមានទទឹង១ម៉ែត្រ បណ្តោយតាមលទ្ធភាព និងកំពស់១ម៉ែត្រ
- យកថង់ប្លាស្ទីកមកក្រាលពីលើរាន រួចចោះរន្ធដើម្បីការពារឫសដំណាំពីការជាំទឹក
- យកដីដែលបានលាយរួចមកចាក់ពីលើកំពស់១០ ទៅ ១៥សង្ទីម៉ែត្រ
- នៅតាមជ្រុងរានដោតបង្គោល ហើយតភ្ជាប់គ្នាមានលក្ខណៈជាដំបូល ដែលអាចព័ទ្ធស្បៃគ្របពីលើបាន
- យកកូនដំណាំមកដាំនៅលើដីរាន រួចយកស្បៃមុងមកហុំព័ទ្ធជុំវិញដើម្បីការពារសត្វមេអំបៅ ឬដង្កូវចូលក្នុងកន្លែងដាំ
- នៅពេលស្រោចទឹក គាត់បើកស្បៃពីខាងលើស្រោចរួចទើបគ្របទៅវិញ។
២. ចំណាប់អារម្មណ៍របស់កសិករ
ដោយយល់ឃើញថា ការដាំដំណាំនៅលើរាន និងមានប្រើស្បៃ សំរាប់ការពារធ្វើឲ្យគាត់មានលក្ខណៈងាយស្រួលនិងសាមញ្ញ ពិសេសមិនមានការប៉ះពាល់ដល់សុខភាព ទាំងដាំដុះ និងអ្នកបរិភោគ ហើយមានប្រសិទ្ធភាពក្នុងការការពារដំណាំដោយ៖
- សត្វល្អិត និងមេអំបៅមិនអាចចូលទៅបំផា្លញដំណាំបានឡើយ
- កំរមានស្មៅចង្រៃដុះប្រជែងជាមួយនិងដំណាំណាស់ បើប្រៀបធៀបការដាំដំណាំនៅលើដីផ្ទាល់
- ការដាំដុះនៅលើរានអាចធ្វើឲ្យដំណាំជៀសផុតពីការជាំទឹក និងអាចដាំដំណាំបានទាំងរដូវប្រាំងនិងរដូវវស្សា
- ដំណាំដែលអាចដាំបានភាគច្រើន មានដូចជាដំណាំខាត់ណា សាលាដ៍ ផ្ទីស ខ្ទឹមស ជាដំណាំដែលមិនមានឫសវែងហើយត្រូវការតែដីធូរល្អដែលមានជីជាតិគ្រប់គ្រាន់ និងអាចធ្វើឲ្យដំណាំដុះលូតលាស់បាន
- ក្រោយពេលប្រមូលផលដំណាំរួច គ្រាន់តែបន្ថែមជីលាមកគោពុកផុយ នោះអាចដាំដុះដំណាំបន្តទៀតបាន
- ការលូតលាស់របស់ដំណាំមានលក្ខណៈល្អប្រសើរជាងការដាំដុះដំណាំធម្មតា
- ដំណាំគ្មានសារធាតុគីមីដែលនាំឲ្យប៉ះពាល់ដល់សុខភាពទេ។
សរុបម បទពិសោធន៍សំខាន់ៗក្នុងការដាំដំណាំមាន៖
|
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)