ផ្ញៀវ និងភ្ញៀវ

កំពាព្យបទពាក្យ៤ «ផ្ញៀវ និងភ្ញៀវ

ផ្ញៀវជារុក្ខា ឯភ្ញៀវវិញណា អ្នកមកលេងផ្ទះ ផ្ញៀវខ្លះរសផ្អែម ផ្ញៀវខ្លះជូរជ្រះ ភ្ញៀវមកលេងផ្ទះ អាចផ្អែមអាចជូរ។

ភ្ញៀវជូរនាំទុក្ខ មិនចង់ជួបមុខ មិនចង់ជួបយូរ មានភ្ញៀវបែបនេះ ពូកែរអ៊ូរ និយាយដើមគ្រូ ពុកម៉ែយាយតា។

ភ្ញៀវផ្អែមសុភាព នាំសិរីលាភ មិនពោលស្តីថា និយាយដើមគេ បូរបាច់ឥតការ លាគ្នាកាលណា ជូនផ្លែផ្ញៀវផ្អែម។

ដោយលោក នៅ សុខ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)