ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ
មនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បានសុខភាពល្អប្រសើរ និងមានសេចក្តីសុខខ្លួនឯង គ្រួសារ សហគមន៍ និងសង្គម ប៉ុន្តែមានអ្នកខ្លះមិនដឹងធ្វើដូចម្តេច អ្នកខ្លះដឹងហើយតែអនុវត្តមិនបាន១០០%ដោយសារទម្លាប់។ ខាងក្រោមនេះគឺជាដំបូន្មានមួយចំនួនចំពោះមនុស្សមានអាយុលើសពី ៤០ឆ្នាំ។
* ២ យ៉ាងដែលត្រូវត្រួតពិនិត្យឲ្យទៀងទាត់
- ជាតិស្ករ
- សម្ពាធឈាម។
* ៦ យ៉ាងដែលត្រូវកាត់បន្ថយជាអតិបរមា
- ជាតិផ្អែម
- ជាតិប្រៃ
- សាច់និងអាហារកែច្នៃ
- សាច់ក្រហមអាំង ដូចជាសាច់គោ
- អាហារផលិតពីទឹកដោះ
- អាហារផលិតពីអង្ករនិងម្សៅ។
* ៤ បន្លែដែលបង្កើនការទទួលទាន
- សណ្ដែកបារាំង
- បន្លែបៃតង
- ផ្លែឈើ
- គ្រាប់ធញ្ញជាតិ។
* ៣ យ៉ាងដែលត្រូវបំភ្លេចចោល
- អាយុ
- អតីតកាល
- ទុក្ខសោក។
* ៤ យ៉ាងដែលត្រូវតែមាន
- កល្យាណមិត្ត
- ក្រុមគ្រួសារដ៏កក់ក្ដៅ
- គំនិតជាវិជ្ជមាន ឬសុទិដ្ឋិនិយម
- ជម្រកដ៏សុខសាន្ត។
* ៤ យ៉ាងដែលត្រូវរក្សាសុខភាពដោយ
- ទទួលទានឲ្យល្មមចៀសវាងឆ្អែត
- ញញឹមនិងសើចឲ្យច្រើន
- ហាត់ប្រាណទៀងទាត់
- បើធាត់លើសសមាមាត្រនៃកំពស់ គួរបញ្ចុះទម្ងន់។
* ៧ យ៉ាងដែលត្រូវចៀសវាង
- រហូតដល់ឃ្លានទើបទទួលទាន
- រហូតដល់ស្រេកទើបផឹក
- រហូតដល់ងងុយទើបដេក
- រហូតដល់អស់កម្លាំងទើបសម្រាក
- រហូតដល់ឈឺទើបទៅពេទ្យ
- រហូតដល់មានបញ្ហាទើបរកដំណោះស្រាយ
- រហូតដល់បាត់បង់បុណ្យស័ក្ដិទើបចេះរាប់អានមិត្ត និងកូនចៅ៕
ប្រភព ហ្វេសប៊ុក
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)