គម្រោងវិនិយោគល្ហុងដើម្បីបានហូប និងលក់

គម្រោងសហការជាមួយកសិករក្នុងការដាំល្ហុងពូជសាច់រឹងរសជាតិផ្អែមកំពុងដំណើរការទៅមុខ។ គំរោងវិនិយោគនេះដើម្បីលើកស្ទួយវិស័យដាំដុះ និងសុវត្ថិភាពចំណីអាហារ ព្រមទាំងអាចបង្កើនប្រាក់ចំណួកដល់អ្នកពាក់ព័ន្ធ។

អ្នកជំនាញកសិកម្មនៅកម្ពុជាលោកបណ្ឌិត យ៉ង សាំង កុមារ បានបង្កើតគម្រោងវិនិយោគទុនដាំល្ហុង ដើម្បីលើកស្ទួយវិស័យដាំដុះ និងសុវត្ថិភាពចំណីអាហារនៅកម្ពុជា ដែលគម្រោងនេះចាប់ផ្តើមពីខែតុលា ឆ្នាំ២០១៩ នេះទៅ។

តាមរយៈទំព័រហ្វេសប៊ុកលោកបណ្ឌិត យ៉ង សាំង កុមារ បានលើកឡើងថា «លោកអ្នកដែលត្រូវការល្ហុងមកបរិភោគទៀងទាត់ យកមកលក់ ឬ បានចំណូលបន្ថែមពីល្ហុងអាចចូលរួមជាមួយក្រុមយើងខ្ញុំបាន»។

ក្នុងនោះលោកបន្តថា ក្នុងគម្រោងនេះលោកអ្នកបង់ថវិកាតែ៤០០០០រៀលសម្រាប់ជួយដល់អ្នកដាំ និងថែទាំល្ហុង ហើយទទួលបានល្ហុង៣០ គីឡូ ក្នុងរយៈពេល ៣ឆ្នាំ គឺមួយឆ្នាំ១០ គីឡូដែលជាល្ហុងសរីរាង្គពូជសាច់រឹង។

អ្នកជំនាញកសិកម្មរួបនេះបន្តទៀតថា នៅលើទីផ្សារបច្ចប្បន្នដូចជានៅម៉ាក្រូមួយគីឡូក្រាមតម្លៃ ១៥៦០០ រៀល។ បើលោកអ្នកចង់ចូលរួមគម្រោងនេះ ដើម្បីលើកស្ទួយវិស័យកសិកម្ម និងសុវត្ថិភាពចំណីអាហារ ដើម្បីភាពសម្បូរសប្បាយទាំងអស់គ្នាសូមចូលរួមជាមួយក្រុមសម្បូរល្ហុងល្អរបស់សហគមន៍អ្នកគាំទ្រកសិកម្មសរីរាង្គខ្មែរ។

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង 085494008/ 070515657 ឬ អាចចូលរួម FB Group Messenger តាម៖ https://m.me/join/AbY_9u-qd2DomoP_

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)