ជប៉ុន ផ្តល់ថវិកាជាង២៥លានដុល្លារ សម្រាប់អភិវឌ្ឍប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ

ហ្វេសប៊ុកស្ថានទូតជប៉ុន បានឲ្យដឹងថា នៅថ្ងៃទី៣ ខែតុលា ឆ្នាំំ២០១៩ លិខិតប្តូរសារអំពីហិរញ្ញប្បទានឥតសំណងសម្រាប់ “គម្រោងអភិវឌ្ឍន៏ប្រព័ន្ធបង្ហូរទឹកកខ្វក់” ដែលមានទឹកប្រាក់២ប៊ីលាន៧៧៧លានយ៉េន (ប្រមាណជាង២៥លានដុល្លារអាមេរិក) ត្រូវបានចុះហត្ថលេខាដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឯកអគ្គរាជទូត មិកាមិ។

ឯកអគ្គរាជទូតជប៉ុន ជឿថាគម្រោងហិរញ្ញប្បទានឥតសំណងនេះ អាចជួយដល់ការកែលម្អបរិស្ថានទឹក និងបរិស្ថានរស់នៅក្នុងរាជធានីភ្នំពេញ៕


”E/N Signing Ceremony for Japan’s Grant Aid”
On 3 October, the Exchange of Notes of Grant Aid “Project for Sewerage System Development”, 2,777 million Japanese yen(approx. USD 25 million), were signed between H.E. Mr. Prak Sokhonn, Deputy Prime Minister, Minister of Foreign Affairs and International Cooperation and H.E. Ambassador MIKAMI Masahiro.
We believe this grant can be helpful on improving water environment and living environment in Phnom Penh.

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)