វិធីសាស្ត្រចិញ្ចឹមបង្កងទឹកសាប
បង្កងគឺជាប្រភេទអាហារពិសេសម្យ៉ាងដែលមនុស្សម្នាចូលចិត្តបរិភោគ ហើយវាក៏ជាប្រភេទអាហារមានតម្លៃខ្ពស់នៅលើទីផ្សារផងដែរ។ នាពេលបច្ចុប្បន្នមុខរបរចិញ្ចឹមបង្កងហាក់មានការចាប់អារម្មណ៍ច្រើន ក៏ប៉ុន្តែការផ្គត់ផ្គង់បង្កងនៅក្នុងទីផ្សារកម្ពុជានៅតែមានកម្រិតនៅឡើយ។
យុវជន តាំង លាងឆាយ រស់នៅក្នុងក្រុងបាត់ដំបង បានឱ្យដឹងថា រូបគេបានចាប់យករបរចិញ្ចឹមបង្កងនេះអស់រយៈពេលជិត២ឆ្នាំមកហើយ អ្វីដែលធ្វើឱ្យលាងឆាយចាប់អារម្មណ៍របរនោះ ក៏ព្រោះបង្កងមានតម្លៃថ្លៃ ហើយងាយស្រួលចិញ្ចឹម។ ប៉ុន្តែលាងឆាយ មិនបានចិញ្ចឹមបង្កងយកសាច់នោះទេ គឺគេចិញ្ចឹមលក់ពូជប៉ុណ្ណោះ។
ដើម្បីចង់ដឹងពីការចិញ្ចឹមបង្កងបែបណានោះសូមទស្សនាវីដេអូខាងក្រោមនេះ៖
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)