សារជាតិដែក, សារជាតិកាល់ស្យូម, ចៃជញ្ជក់ស្លឹក, ដង្កូវស៊ីរូងដើម, ខ្ញុង
សារជាតិដែក ជាជាតិរ៉ែមួយយ៉ាងសំខាន់ក្នុងចំណីអាហារ។ វាជួយក្នុងការបង្កើតគ្រាប់ឈាម។ បើគ្មានជាតិដែកគ្រប់គ្រាន់នៅក្នុងខ្លួន ធ្វើឲ្យមានជំងឺខ្វះឈាមក្រហម ដែលបណ្តាលឲ្យរាងកាយឡើងស្លេកស្លាំងស្រកទំងន់។ សារជាតុដែកសំបូរនៅក្នុងពពួកបន្លែស្លឹក កួរសណ្តែកខ្ចីៗ សណ្តែកដី ត្រយូងចេក ដើមចេក។ល។
សារជាតិកាល់ស្យូម ក៏ជាសារធាតិរ៉ែសំខាន់មួយក្នុងចំណីអាហារផងដែរ។ សំរាប់ជួយឲ្យឆ្អឹង និងធ្មេញរបស់យើងលូតលាស់រឹងមាំ ។ ប្រភពនៃសារជាតិកាល់ស្យូមមាននៅក្នុងត្រីតូចៗ ក្តាម បង្គា បន្លែស្លឹក ពពួកដំណាំមើម (ដំឡូង…)។ល។ សារធាតុចិញ្ចឹមខាងលើអាចទ្រទ្រង់រូបរាងកាយមនុស្សយើង ឲ្យរស់រានមានជីវិតបានមានកំលាំងពលំបរិបូរណ៌ ព្រមទាំងប្រាជ្ញាស្មារតី សំរាប់អនុវត្តការងារផ្សេងៗបានយ៉ាងប្រសើរ ប្រសិនជាយើងបរិភោគវាបានគ្រប់គ្រាន់។ ដូចនេះ យើងត្រូវនាំគ្នាដាំ ផលិតនិងបរិភោគបន្លែ ផ្លែឈើ សាច់ និងស៊ុតឲ្យបានច្រើន។
ចៃជញ្ជក់ស្លឹក (ឬក្រា ពាក្យកសិករ) ជាសត្វល្អិតជញ្ជក់ វាបំផ្លាញស្លឹកនិងដើមរុក្ខជាតិ នៅពេលដែលវាបំផ្លាញស្លឹក និងដើម គឺរុក្ខជាតិចាប់ផ្តើមប្រែពណ៌ទៅព្រលែត ហើយរមូរ។ នៅពេលដែលសត្វចៃនេះវារស់នៅ និងបំផ្លាញរុក្ខជាតិពេញអស់ហើយ វាហើរទៅរស់ និងធ្វើសំបុកលើរុក្ខជាតិមួយផ្សេងទៀត ដែលស្ថិតនៅក្នុងសន្តានជាមួយគ្នា។
ដង្កូវស៊ីរូងដើម ដង្កូវស៊ីរូងដើម វាស៊ីបំផ្លាញផ្កា ផ្លែ ដើម និងឫស។ កូនទើបនឹងញាស់វាស៊ី និងលូតលាស់នៅក្នុងផ្នែកនៃរុក្ខជាតិបង្ហាញឲ្យឃើញនូវការស្រពោនរបស់រុក្ខជាតិផ្នែកខាងលើ។
ខ្ញុង (ឬក្រា ពាក្យរបស់កសិករ) ជាប្រភេទសត្វល្អិតជញ្ជក់ គឺវាបំផ្លាញផ្នែករបស់រុក្ខជាតិ។ សត្វចៃនេះវាបញ្ចេញនូវធាតុស្អិតៗ ដែលធ្វើឲ្យទាក់ទាញដល់ស្រមោច និងធ្វើឲ្យមានផ្សិតខ្មៅនៅលើនោះផង។
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)