ថ្ងៃទី១០ ដល់ ១៦ សីហា ខេត្តជាប់សមុទ្រមានភ្លៀងធ្លាក់ច្រើននិងរលកខ្លាំង, ខេត្តផ្សេងៗមានភ្លៀងបង្គួរទៅច្រើន

តាមសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ ជាប់ពីថ្ងៃទី១០ ដល់ ១៦ ខែសីហា ឆ្នាំ២០១៩ របស់ក្រសួងធនធានទឹក និងឧតុនិយម ចេញផ្សាយនៅថ្ងៃទី៩ សីហានេះបានឲ្យដឹងថា ខេត្តកោះកុង និងព្រះសីហនុ មានភ្លៀងធ្លាក់បន្តពីបង្គួរទៅច្រើន ឯលើផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកបក់បោកខ្ពស់ពី១-២ម៉ែត្រ។ ចំណែកខេត្តផ្សេងៗទៀតមានភ្លៀងពីមធ្យមទៅច្រើន ពីតិចទៅបង្គួរ និងពីតិចទៅមធ្យម។ ដូច្នេះ សូមបងប្អូនមានការប្រុងប្រយ័ត្ន ពិសេសពលរដ្ឋរស់នៅខេត្តជាប់សមុទ្រ។ សូមអានសេចក្តីជូនដំណឹងបន្ថែម។

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)