តាមការស្រាវជ្រាវ គឺគ្រាប់ល្ហុងទុំ កបនឹងជំងឺ ក្រិនថ្លើម, ប្រឆាំងមហារីក, តម្រង់នោម, ប្រព័ន្ធរំលាយអាហារ, ជំងឺសន្លាក់, ជួយបំផ្លាញប៉ារ៉ាស៊ិត…
ប្រជាពលរដ្ឋទាំងអស់គឺគ្មានអ្នកណាថាមិនស្គាល់ផ្លែល្ហុងនោះឡើយ ព្រមទាំងបានបរិភោគទៀតផង ប៉ុន្តែពួកគេស្ទើរតែទាំងអស់ កម្របានដឹងពីគ្រាប់ល្ហុងទុំត្រូវជាឱសថធម្មជាតិ អាចព្យាបាលជំងឺបានច្រើនមុខនោះទេ។ តាមការសិក្សាស្រាវជ្រាវ និងបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Journal of Medicinal Food ឆ្នាំ២០០៧ និងឯកសារមួយចំនួនទៀតបានបង្ហាញថា ការបរិភោគគ្រាប់ល្ហុងទុំអាចជួយដល់សុខភាពមនុស្សជាច្រើន។
១. ព្យាបាលជំងឺក្រិនថ្លើម ទទួលទានគ្រាប់ល្ហុងជាមួយទឹកក្រូចឆ្មារ ក្នុងរយៈពេល១ទៅ២ខែ គឺវាអាចព្យាបាលជំងឺក្រិនថ្លើម ប្រឆាំងនឹងការឆ្លងមេរោគ ប្រឆាំងវីរុសនៅកម្រិតស្រាល និងវាជួយកំចាត់ជាតិពុលក្នុងថ្លើមដ៏មានប្រសិទ្ធភាព។ អាចទទួលទានជាគ្រាប់ស្រស់ ឬស្ងួត ឬបុក-កិនឲ្យម៉ដ្ឋក៏បាន។
២. ប្រឆាំងជំងឺមហារីក សមាសធាតុដែលនៅក្នុងគ្រាប់ល្ហុង អាចទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីក និងដុំគីស។ ជួយសរីរាង្គមនុស្សតាមរយៈប្រឆាំងជំងឺមហារីកពោះវៀនធំ មហារីកសុដន់ មហារីកឈាម សួត និងក្រពេញប្រូស្តាត។
៣. ទប់ស្កាត់ជំងឺខ្សោយតម្រង់នោម គ្រាប់ល្ហុងត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលជំងឺតម្រងនោមមានប្រសិទ្ធភាព។
៤. ធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធរំលាយអាហារ ក្នុងគ្រាប់ល្ហុងមានផ្ទុកសារធាតុអង់ហ្ស៊ីមម្យ៉ាង ដែលវាអាចជំនួយប្រព័ន្ធរំលាយអាហារ។ មានន័យថា វាជួយកែប្រែឲ្យប្រសើរឡើងនូវដំណើរការរំលាយអាហារ ក៏ដូចរំលាយសារជាតិប្រូតេអ៊ីន។
៥. ព្យាបាលជំងឺរលាក និងសន្លាក់ គ្រាប់ល្ហុង គឺមានប្រយោជន៍ក្នុងការព្យាបាលជំងឺរលាកសន្លាក់ និងជំងឺសន្លាក់។
៦. ពន្យារកំណើត គ្រាប់ល្ហុងត្រូវបានគេប្រើប្រាស់ធ្វើជាថ្នាំសម្រាប់ពន្យារកំណើតបែបធម្មជាតិ សំរាប់បុរស និងនារី ដោយគ្មានការប៉ះពាល់ដល់សុខភាពឡើយ។
៧. ជួយបំផ្លាញ ប៉ារ៉ាស៊ិត គ្រាប់ល្ហុងមានអាលកាឡាំង អាចជួយសំលាប់ ប៉ារ៉ាស៊ិត អាមីបា និងព្រូនអៀន ក្នុងពោះវៀន ហើយវាអាចបំលែងអាហារទៅជាប្រូតេអ៊ិនទៀតផង។
៨. ទប់ស្កាត់បញ្ហាពុលអាហារ គ្រាប់ល្ហុងមានផ្ទុកអង់ស៊ីម ដែលអាចកម្ចាត់ពពួកប៉ារ៉ាស៊ីតបាន ហេតុនេះវាក៏អាចជួយទប់ស្កាត់បញ្ហាពុលអាហារបានយ៉ាងល្អផងដែរ។
៩. បង្កើនចំណង់ផ្លូវភេទ ការទទួលទានគ្រាប់ល្ហុង អាចជួយបង្កើនចំណង់ផ្លូវភេទ ប៉ុន្តែសូមកុំទទួលទានច្រើន ពីព្រោះគ្រាប់ល្ហុងក៏អាចកាត់បន្ថយបរិមាណនៃការផលិតមេជីវិតឈ្មោលផងដែរ។
កំរិតនិងរបៀបប្រើ
- គ្រាប់ល្ហុងទុំមានរសជាតិល្វីងតិចៗ, មុនដំបូងលោកអ្នកអាចបរិភោគគ្រាប់ល្ហុងពី ២-៣គ្រាប់ទាំងស្រស់ ឬស្ងួតដោយទំពារ បន្ទាប់មកអាចបង្កើនតាមសភាពជាក់ស្តែង ដែលយើងអាចបរិភោគបាន។
- ជាម្សៅ (កិនឬបុកឲ្យម៉ត់រក្សាទុកក្នុងប្រអប់បិទជិត ) មុនដំបូងប្រើ១ចុងស្លាបព្រាកាហ្វេ រួចកន្លះ ក្រោយមក១ស្លាបព្រាកាហ្វេជារៀងរាល់ថ្ងៃដោយដាក់ក្នុង ទឹកដោះគោ ឬលាយជាមួយទឹកឃ្មុំ ឬជាមួយនឹងអាហារផ្សេងៗក៏បាន៕
រក្សា ខ្មែរ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)