ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែ ខេត្តកណ្តាល

តាមហ្វេសប៊ុករបស់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា បានឲ្យដឹងថា មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែក​ចាយ​បន្លែ ខេត្តកណ្តាល ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩។

មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែក​ចាយ​បន្លែ ខេត្តកណ្តាលនេះ គាំទ្រដោយគម្រោង KUSANONE របស់ជប៉ុន ហើយក្នុងឱកាស​សម្ពោធនោះ មានវត្តមានឯកឧត្តម វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។

នេះគឺជាមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យ និងចែកចាយបន្លែដំបូងគេរបស់ប្រទេសកម្ពុជា ដែលមានមន្ទីរពិសោធន៍តូចមួយដើម្បីត្រួតពិនិត្យសំណល់ថ្នាំសំលាប់សត្វល្អិតដែលនៅសល់ ដូច្នេះវាធ្វើឲ្យយើងអាចផ្តល់នូវផលិតផលកសិកម្មប្រកបដោយសុវត្ថិ​ភាពនិងទំនុកចិត្តលើទីផ្សារ។

ឯកឧត្តម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន សង្ឃឹមថា មជ្ឈមណ្ឌលនេះនឹងជួយចែកចាយអាហារសុវត្ថិភាព និងក្លាយជានិមិត្តរូបនៃមិត្តភាពរបស់យើងរវាងជប៉ុននិងកម្ពុជា៕

សហគមន៍សម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)