តើធ្វើយ៉ាងណាទើបដឹងថាទឹកឃ្មុំនៅសុទ្ធ ឬក្លាយក្លាយ?
ទឹកឃ្មុំគឺជាឱសថដ៏ពិសេសសម្រាប់ព្យាបាលជំងឺផ្សេងៗ ដែលមនុស្សស្គាល់រាប់ពាន់លានឆ្នាំមកហើយ ប៉ុន្តែក្នុងនោះអ្នកប្រើប្រាស់ក៏ពិបាកផងដែរក្នុងការសម្គាល់ថា តើទឹកឃ្មុំបែបណាសុទ្ធ និងទឹកឃ្មុំបែបណាក្លែងក្លាយ ក៏ព្រោះតែមានអ្នករកស៊ីមួយចំនួនបានដើរប្រាសចាកក្រមសីលធម៌ និងមិនគិតពីផលប៉ះពាល់ ដោយធ្វើយ៉ាងណាឱ្យតែខ្លួនបានចំណេញនៅលើមុខជំនួនរកស៊ីរបស់ខ្លួន។ ពេលនេះសម្បូរសប្បាយសូមណែនាំខ្លះៗ ពីរបៀបមើលទឹកឃ្មុំសុទ្ធ ឬក្លែងក្លាយ៖
១. ជាតិហ្គាស. លោកអ្នកអាចសម្គាល់បានតាមរយៈជាតិហ្គាសនៅក្នុងដប។ នៅពេលលោកអ្នកបើកគម្របដបដែលដាក់ទឹកឃ្មុំនោះឡើង ដបនោះមានជាតិហ្គាសខ្លាំង នោះបញ្ជាក់ថាទឹកឃ្មុំនៅមានជាតិទឹកច្រើន ដែលធ្វើឱ្យទឹកឃ្មុំមិនសូវមានគុណភាព។
២. ដាក់ទឹកឃ្មុំនៅលើក្រដាសស. លោកអ្នកអាចសម្គាល់បានតាមរយៈចាក់ទឹកឃ្មុំទៅលើក្រដាសស ដូចជាក្រដាសពុម្ព ឬក្រដាសរ៉ាមស ប្រសិនបើទឹកឃ្មុំសុទ្ធ វានឹងមិនជ្រាបតាមក្រដាសនោះឡើយ គឺវាហូររមៀលនៅលើតែក្រដាស គឺមិនជ្រាបសើមក្រដាសនោះទេ។ ផ្ទុយទៅវិញ បើទឹកឃ្មុំនោះមានជាតិទឹកច្រើន ឬមិនសុទ្ធទេនោះ វានឹងធ្វើឱ្យក្រាសនោះជ្រាបទឹកសើមមកខាងក្រោម និងធ្វើឲ្យក្រដាសរហែក។
៣. ចាក់ទឹកឃ្មុំចូលក្នុងទឹកស. លោកអ្នកអាចចាក់ទឹកឃ្មុំចូលទៅក្នុងកែវទឹកស ប្រសិនបើទឹកឃ្មុំនោះសុទ្ធ គឺវានឹងធ្លាក់ទៅបាតកែវ មិនអណ្តែតលើទឹក និងក្ររលាយ។
ការរៀបរាប់ខាងលើនេះ គឺជាវិធីសាស្ត្រងាយៗក្នុងការសម្គាល់ទឹកឃ្មុំសុទ្ធ ឬក្លែក្លាយ៕
អាន វិចិត្រ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)