រឿងសំខាន់ៗដែលអ្នកគួរគិតគូរនៅដើមរដូវធ្វើស្រែ

រដូវវស្សាបានមកដល់ហើយ​ ដែលជាពេលវេលាសម្រាប់កសិករយើង ចាប់ផ្តើមត្រៀមខ្លួនក្នុងរដូវថ្មី។ដើម្បីជួយ រំលឹកដល់កសិករយើងក្នុងពេលធ្វើស្រែក្នុងរដូវនេះ យើងខ្ញុំសូមផ្តល់ជាគំនិតសំខាន់ៗ មួយចំនួនដូចខាងក្រោមនេះ៖

▪  ជៀសវាងការយកជីធម្មជាតិ ឬជីកំប៉ុស្តដឹកទៅចោលក្នុងស្រែរយៈ​​​​​​​​​​​​​​​​​​​ពេលយូរថ្ងៃ​ ដោយមិនបានភ្ជួរលប់ពីព្រោះវានាំឲ្យជីជាតិហើរចេញអស់។យកល្អគេត្រូវធ្វើការភ្ជួរលប់ជីទៅក្នុងដី។

▪ ប្រសិនបើអាចធ្វើបានសូមព្រួសសណ្តែកដូចជា សណ្តែកបាយ សណ្តែកអង្គុយ សណ្តែកក្រហម សណ្តែកខ្មោច ផ្សេងៗ។ល។ ដើម្បីភ្ជួរលប់ធ្វើជាជីស្រស់។ក្នុងករណីនេះគេភ្ជួរលប់នៅពេលសណ្តែកចាប់ផ្តើមផ្កា។

▪ សូមកុំនាំគ្នាចាប់កង្កែបហូបនៅពេលដើមរដូវ ពីព្រោះជាពេលកង្កែប កំពុងកកើតកូនចៅ ហើយនៅពេល ដែលយើងកំពុងធ្វើសំណាប និងចាប់ផ្តើមស្ទូងដែលស្រូវងាយរងការបំផ្លាញ និងការបំផ្លាញពីសត្វល្អិត ជាពិសេសការពារកុំឲ្យមានការផ្ទុះនូវមមាចត្នោត។

▪ ចំពោះការជ្រើសរើសគ្រាប់ពូជទៅសាប កុំភ្លេចជ្រើសរើសយកតែគ្រាប់ពេញ ទៅសាបតាមរយៈការយកគ្រាប់ពូជទៅត្រាំទឹក ដោយរើសតែគ្រាប់ដែលអណ្តែតចេញ។សម្រាប់ថ្នាលសំណាបគួរធ្វើ ថ្នាលគោក ដូចជារងដាំស្ពៃប្រើជីកំប៉ុស្តលាយជាមួយដី ដែលត្រូវសាបធ្វើការសាបស្តើង ហើយរាយគ្រាប់ឲ្យមានចន្លោះស្មើគ្នាល្អ និងកន្លែងណាដែលមានសំណាបដុះញឹកគួរដកចេញខ្លះ។ការធ្វើដូចរាយខាងលើអាចឲ្យលោកអ្នកបានសំណាបថ្លោសល្អសម្រាប់យកទៅស្ទូង។

ការរៀបចំឲ្យដីមានជីជាតិការពារនូវសត្វមានប្រយោជន៍ជាពិសេស​​​​​​​​​​ កង្កែប និងធ្វើការជ្រើសរើសពូជគ្រប់គ្រងថ្នាលសំណាបឲ្យសំណាបថ្លោសយកទៅស្ទូងជារឿងសំខាន់ ដែលលោកអ្នកត្រូវគិតគូរនៅដើមរដូវធ្វើស្រែក្នុងរដូវវស្សានេះ។ហើយរឿងសំខាន់បំផុតមួយទៀត ត្រូវធ្វើការតាមដាននូវការកើតឡើងនូវសត្វមមាចត្នោត និងអនុវត្តន៍នូវវិធានការណ៍ចាំបាច់ការពារនូវការផ្ទុះចេញនូវមមាចត្នោត​ដូចនៅឆ្នាំកន្លងមកដោយឈរលើគោលការណ៍ការពារប្រសើរជាងព្យាបាល។

ប្រភព  ទស្សនាវដ្តីកសិករ

សហគមសម្បូរសប្បាយ

ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)