រុក្ខជាតិ៤មុខ ផ្សំចូលគ្នា ព្យាបាលជំងឺ គីស និងមហារីក ដ៏ស័ក្តិសិទ្ធិ
១-ដំណើររឿង
មុននឹងនិយាយដល់ ធាតុផ្សំ របៀបធ្វើ និងរបៀបប្រើថ្នាំខ្មែរបុរាណនេះ សហគមន៍សម្បូរសប្បាយ សូមរៀបរាប់ដំណើររឿងជាមុនសិនដែលមានខ្លឹមសារដូចតទៅ។ ពីរនាក់ប្តីប្រពន្ធប្រកបមុខរបរលក់លតឆា និងមីឆានៅម្តុំសាលាបឋមសិក្សាច្បារអំពៅ បានឲ្យដឹងថា៖
(សម្ដីប្តី) មានស្ត្រីំម្នាក់ជាអ្នកជិតដិតនឹងគ្រួសាររបស់ខ្ញុំ រស់នៅខេត្តត្បូងឃ្មុំ រួចនៅពេលស្រ្តីនោះមកភ្នំពេញម្តងៗដើម្បីឲ្យគ្រូពេទ្យព្យាបាលជំងឺគីសនៅដោះដោយបាញ់កាំរស្មី គឺស្ត្រីនោះតែងតែស្នាក់នៅផ្ទះរបស់ខ្ញុំ ហើយប្រពន្ធរបស់ខ្ញុំតែងតែជូនគាត់ទៅពេទ្យ។ ក្រោយពេលព្យាបាលដោយបាញ់កាំរស្មី និងលេបថ្នាំជាច្រើនថ្ងៃមក សក់របស់អ្នកជំងឺជ្រុះអស់យ៉ាងច្រើន និងស្រកទំងន់, ខ្ញុំក៏បានប្រាប់ថា «ឯងទៅរកថ្នាំបុរាណផឹកវិញទៅ ហើយបើព្យាយាមបាញ់កាំរស្មីជាលើកទី២ សក់ហ្នឹងជ្រុះអស់ហើយ ៗជីវិតក៏មិនធានាដែរ…»។
(សម្ដីប្រពន្ធ) អ្នកជំងឺបានបង្ហញហ្វីលថតគីស ខ្ញុំបានយកដៃទៅស្ទាបដោះរបស់គាត់ គឺប៉ះដុំគីសចំនួន៣គ្រាប់ប៉ិនៗមេដៃ។
(សម្ដីប្តី) ថ្ងៃមួយអ្នកជំងឺមកស្នាក់នៅផ្ទះរបស់ខ្ញុំទៀត រួចបានដេកយល់សប្តិថា «មានគេប្រាប់ខ្ញុំថា ឲ្យខ្ញុំទៅស្រុកវិញ ហើយរកថ្នាំខ្មែរផឹកទៅ វានឹងជាសះស្បើយហើយ (បុរសលក់លតឆា មីឆា និយាយតាមសម្ដីអ្នកជំងឺ)»។
(សម្ដីប្រពន្ធ) តាមពិតថ្នាំនេះ អ្នកស្រុកត្បូងឃ្មុំបានប្រើពីមុនមកហើយ ចំណែកអ្នកជំងឺមានគីសដោះក៏ផឹកថ្នាំនេះតាមអ្នកស្រុកប្រាប់ដែរ។ អ្នកជំងឺបានជាពីជំងឺគីសនេះរយៈពេលជាងមួយឆ្នាំហើយ គាត់មានសាច់ឈាមធាត់ស្រស់ថ្នា សក់ដុះឡើងវិញជាធម្មតា រីឯដុំគីសខ្ញុំស្ទាបមិនមានប៉ះវាទៀតទេ គឺជាអស់ហើយ។
(សម្ដីប្តី) មានបុរសម្នាក់នៅខេត្តត្បូងឃ្មុំដែរ កើតជំងឺមហារីកធ្មេញ បានទៅព្យាបាលដល់ប្រទេសវៀតណាម។ ពេទ្យវៀតណាមបានឲ្យថ្នាំមកលេបជាធម្មតា ប៉ុន្តែពេទ្យបានប្រាប់ថា ជំងឺនេះមិនអាចព្យាបាលឲ្យជាបានឡើយ ព្រោះវាបានក្លាយទៅជាមហារីកហើយ។ បុរសនោះអស់សង្ឃឹមក៏ផឹកថ្នាំខ្មែរបុរាណនេះ គឺជាសះស្បើយដាច់តែម្តង។
២-ធាតុផ្សំ
- ស្លឹកទៀបបាយ
- សាវម៉ាវព្រៃ (ស្លឹក វល្លិ ផ្លែ)
- ត្រួយត្របែក
- ទឹកដូង (ដូងមិនខ្ចីមិនចាស់ គឺល្មម)។
៣-របៀបធ្វើ
- យកស្លឹកទៀបបាយ សាវម៉ាវព្រៃ និងត្រួយត្របែក បុកឲ្យទក់ចេញទឹកតិចៗ
- រួចយកធាតុផ្សំទាំង៣មុខនេះទៅដាក់ចូលក្នុងទឹកដូង ហើយកូរវាឲ្យចេញជាតិទៅក្នុងទឹកដូង
- ច្រោះយកតែទឹក។
៤-របៀបប្រើ
យកល្បាយទឹកថ្នាំនេះផឹកក្នុង១ថ្ងៃ៣ដង (ព្រឹក ថ្ងៃត្រង់ ល្ងាច), ម្តង១កែវ។
សូមបញ្ជាក់ថា សហគមន៍សម្បូរសប្បាយ ពិបាកទាក់ទងផ្ទាល់ទៅអតីអ្នកឈឺនោះ ដោយសារគាត់មិនប្រើទូរស័ព្ទ។ ចំណែកគ្រួសារលក់លតឆា មីឆា បានសន្យាថា នៅពេលណាអ្នកធ្លាប់ឈឺនោះមកភ្នំពេញ ហើយស្នាក់នៅផ្ទះរបស់គាត់ ពួកគាត់នឹងផ្តល់ដំណឹងដើម្បីឲ្យភ្នាក់ងារសហគមន៍សម្បូរសប្បាយ ទៅជួបផ្ទាល់៕
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)