ឧបករណ៍កំចាត់ស្មៅ បំផុសដី «នាគស្រែ»
នៅពេលនេះ សហគន៍សម្បូរសប្បាយ សូមណែនាំប្រជាកសិករយើងឲ្យស្គាល់ឧបករណ៍សាមញ្ញមួយដែលគេហៅថា «នាគស្រែ»។ ឧបករណ៍នាគស្រែនេះ គឺគេបង្កើតឡើងដើម្បីជួយកសិករក្នុងការកំចាត់ស្មៅ និងបំផុសដីក្នុងពេលតែមួយ។
ប្រវត្តិនាគស្រែ
ការគ្រប់គ្រងស្មៅក្នុងស្រែ គឺជាបញ្ហាចំបងមួយរបស់កសិករនៅកម្ពុជា។ តាមទំលាប់កសិករយើងដែលភាគច្រើនជាស្ត្រី ត្រូវចំណាយពេលវេលាច្រើនថ្ងៃដើម្បីដកស្មៅដោយដៃ គឺធ្វើឲ្យពួកគាត់មានការនឿយហត់ ដោយសារការប្រើប្រាស់កម្លាំងពលកម្មច្រើន ចំណាយពេលវេលាយូរ និងសំអាតស្មៅបានតិច។
នៅក្នុឆ្នាំ២០០៨ ដោយមានការជួយគាំទ្រពីអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក កសិករប្រមាណ១៨០នាក់ (ភាគច្រើជាស្ត្រី) បានធ្វើការច្នៃបង្កើតនាគស្រែនេះឡើង។ នាគស្រែធ្វើឲ្យកសិករចំណាយពេលត្រឹមតែ ២ទៅ៣ម៉ោងប៉ុណ្ណោះក្នុងការធ្វើស្មៅ។ វាជួយឲ្យកសិករផលិតស្រូវបានគ្រប់សម្រាប់ហូបក្នុងគ្រួសារ និងធ្វើឲ្យពួកគាត់មានជីវភាពធូរធាជាងមុន។
អត្ថប្រយោជន៍នាគស្រែ
- កំចាត់ស្មៅគ្រប់ប្រភេទ
- បំផុសដី និងធ្វើឲ្យប្រព័ន្ធឫសស្រូវរឹងមាំ និងស្រូបខ្យល់បានល្អ
- បង្កើនជីជាតិដី
- បង្កើនទិន្នផលស្រូវ (១តោនក្នុង១ហិកតា)
- កសិករចំណេញកម្លាំងពលកម្ម និងពេលវេលា ៨០% ក្នុងការធ្វើស្មៅ បើធៀបនឹងការធ្វើស្មៅដោយដៃ។
ប្រភព ខិត្តបណ្ណផ្សព្វផ្សាយនាគស្រែ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)