ការកែច្នៃឆៃថាវធ្វើជ្រក់ទាំងដើម
លោកយាយ មាស ណុន រស់នៅភូមិតារាប ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ គាត់មានបទពិសោធន៍ធ្វើជ្រក់ឆៃថាវទាំងដើមដែលមានរស់ជាតិឆ្ងាញ់ មកបង្ហាញជូនដូចខាងក្រោម។
១. ធាតុផ្សំ
- ឆៃថាវទាំងដើមនិងមើម ១០ គីឡូក្រាម
- អំបិល ១ គីឡូក្រាម
- ម្ទេស ១ ខាំ ទៅ ២ ខាំ
- ស្ករស ១ គីឡូក្រាម
- ខ្ទឹមស ២ ខាំ។
២. របៀបធ្វើ
- លាងសម្អាតមើមឆៃថាវឲ្យបានស្អាត រួចកាត់វាជាជំរៀកតូចៗល្មម រក្សាទុកឲ្យស្រស់ទឹក
- យកធាងទាំងអស់មកលាងទឹកសម្អាតឲ្យបានស្អាត និងទុកឲ្យស្រស់ទឹក
- យកមើមឆៃថាវចិតជាចំណិតៗ រួចយកមកច្របាច់ជាមួយអំបិលឲ្យសព្វនិងផ្អាប់វាទុកមួយយប់
- ស្រង់ឆៃថាវពូតយកទឹកចេញឲ្យស្អាត។
៣. ការលាយរសជាតិបន្ថែម
យកខ្ទឹមស ម្ទេស បុកបញ្ចូលគ្នារួចចាក់លាយជាមួយឆៃថាវ និងយកស្ករទៅចាក់ចូលគ្នាច្របល់ឲ្យសព្វ ភ្លក្សរសជាតិតាមតម្រូវការ គឺជាការស្រេច៕
ប្រភព ទស្សនាវដ្តីកសិករ
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)