កម្រងរូបភាពការប្រារព្ធពិធីបុណ្យវិសាខបូជានៅបរិវេណប្រាសាទអង្គរវត្ត
អង្គការសហប្រជាជាតិ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ បានប្រកាសទទួលស្គាល់បុណ្យវិសាខបូជាជាទិវាបុណ្យអន្តរជាតិ ដោយដាក់ឈ្មោះថា UN-វិសាខ ឬវិសាខបូជានៃអង្គការសហប្រជាជាតិ។ បុណ្យវិសាខបូជា ជាពិធីបុណ្យជាតិសាសនា ដែលប្រារព្ធឡើងដើម្បីរំឭកដល់ព្រឹត្តិការណ៍ដ៏ពិសេសចំនួន៣ ទាក់ទងនឹងព្រះសម្មាសម្ពុទ្ធ មានការប្រសូត ការត្រាស់ដឹងនូវអនុត្តរសម្មាសម្ពោធិញ្ញាណ និងការយាងចូលបរិនិព្វាន។ នៅរមណីយដ្ឋានអង្គរ ការប្រារព្ធពិធីនេះក៏មានសភាពឱឡារិកដែរ តួយ៉ាងនៅបរិវេណប្រាសាអង្គរវត្តដែលមានអ្នកចូលរួមជាច្រើនរយនាក់។ ខាងក្រោមនេះជាទិដ្ឋភាពមួយចំនួននៃការប្រារព្ធពិធីវិសាខបូជា ពិធីដាក់បាតនិងពិធីបួងសួងថ្ងៃវិសាខបូជា នៅបរិវេណប្រាសាទអង្គរវត្ត ដែលចូលរួមពីពុទ្ធិបរិស័ទជិតឆ្ងាយ។ សូមទស្សនាកម្រងរូបភាពខាងក្រោម៕
ប្រភព គេហទំព័រអាជ្ញាធរជាតិអប្សរា
សហគមន៍សម្បូរសប្បាយ
ប្រភព៖ សហគមន៍សម្បូរសប្បាយ (ស៣)